ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

លោក ហ៊ុយ វណ្ណៈ បន្តជាប់ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ គណៈកម្មការប្រតិបត្តិ បានសម្រេចជាឯកច្ឆ័ន្ទបន្តគាំទ្រ លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងបានជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការប្រតិបត្តិចំនួន ៨រូប និងតែងតាំងបន្ថែមទីប្រឹក្សាចំនួន ១រូប។ សម្រាប់អាណត្តិទី៣ ស.ស.ស.ក មានសមាសភាពគណៈកម្មការប្រតិបត្តិសរុប ២២រូប ទីប្រឹក្សា៩រូប និងលេខាធិការដ្ឋាន ៩រូប។

ជាមួយនឹងការបោះឆ្នោតបន្តដល់លោក ហ៊ុយ វណ្ណៈ ជាប្រធាននៅអាណត្តិទី៣បន្តនេះ ស.ស.ស.ក បានសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាព៣ធំគឺ សារព័ត៌មានអាជីព ការផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងបែបទំនើប។

ចំពោះការបើកវគ្គបណ្តុះបណ្តាលវិញ ស.ស.ស.ក គ្រោងបន្តលើចំណេះដឹងជាអាទិភាព៥សំខាន់គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន, ការដឹកនាំវិស័យសារព័ត៌មាន, ការបណ្តុះបណ្តាលវាគ្មិន, កិច្ចការអ្នកនាំពាក្យ, និងកិច្ចការសាធារណៈ។

សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា៖ «ការដាក់ចេញផែនការសកម្មភាពនេះ អាស្រ័យដោយបានមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល នៅក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ដើម្បីបន្តបេសកកម្មការងាររបស់ ស.ស.ស.ក ប្រកបដោយភាពរស់រវើកស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោកលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ»

ស.ស.ស.ក ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន ស.ស.ស.ក ក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» ដោយក្រសួងទទួលស្គាល់ជាផ្លូវការ តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ គណៈកម្មការប្រតិបត្តិ ប្តេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង រចនាសម្ព័ន្ធដឹកនាំការងាររបស់ខ្លួន ព្រមទាំងគោរពច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្កល់ខ្ពស់ជានិច្ចនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក