ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក

ភ្នំពេញ៖ ក្រសួងការបរទេសការបរទេសកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ នៅទីក្រុងបាហ្កាន សាធារណរដ្ឋសភាពមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំនោះរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកទស្សនៈមួយចំនួនដែលជំរុញការប្រើប្រាស់ក្របខ័ណ្ឌ MLC ឱ្យមានប្រសិទ្ធភាពផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ ថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងបាហ្កាន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកនូវទស្សនៈសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍដោយប្រើប្រាស់ក្របខ័ណ្ឌ MLC ឱ្យបានពេញលេញដើម្បីធ្វើជាកាតាលីករវិជ្ជមានក្នុងការការពារសន្តិភាព និងស្ថិរភាព ដោយឈរលើគោលការណ៍ដ៏រឹងមាំនៃការព្រមព្រៀងជាឯកច្ឆន្ទ និងស្មើភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការឆ្លើយតបរួមគ្នាលើសុខភាពសាធារណៈ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យធនធានទាក់ទងនឹងទឹក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងផលិតភាពវិស័យ កសិកម្ម និងសន្តិសុខស្បៀង និងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយធ្វើសហកម្មជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី ដើម្បីចាប់យកអត្ថប្រយោជន៍កើតចេញពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគថ្មី ដែលហូរចេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» និងដឹកនាំដោយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនលោក វ៉ាង យី និងរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា វុនណា ម៉ោង លី្វន ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

រដ្ឋមន្ត្រីទាំងអស់បានកោតសរសើរចំពោះការអភិវឌ្ឍរួមរបស់ MLC សម្រាប់ដំណើរការនៃកិច្ចសហ-ប្រតិបត្តិការក្នុងរយៈពេល ៦ឆ្នាំកន្លងមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានផ្លាស់ប្តូរយោបល់លើស្ថានភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៦ និងគោលដៅដែលបានដាក់ចេញនាឱកាសនៃកិច្ចប្រជុំកំពូល MLC លើកទី៣។ រដ្ឋមន្ត្រីទាំងអស់ក៏បានស្វាគមន៍ចំពោះការបំពេញបន្ថែមនូវតួនាទីរបស់ MLC ក្នុងការលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

ស្ថិតក្នងកាលៈទេសៈនៃការកើនឡើងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក រដ្ឋមន្ត្រីទាំងអស់បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាជំរុញការធ្វើសហកម្មរវាង MLC ជាមួយនឹងគំនិតផ្តួចផ្តើមអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលរួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។ រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមរួម សំដៅរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជននិងប្រជាជន និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនៅតាមបណ្តាប្រទេសមេគង្គ-ឡានឆាង។

រដ្ឋមន្ត្រីទាំងអស់បានយល់ព្រមជាគោលការណ៍លើផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលកិច្ចសហប្រតិការមេគង្គ-ឡានឆាងលើកទី៤ សម្រាប់អនុម័តនាពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកត្តាសំខាន់ៗ ដែលអំណោយផលដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ រួមមានការតភ្ជាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថលហិរញ្ញវត្ថុ សមត្ថភាពផលិត ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងការវិនិយោគក្នុងតំបន់ និងការសម្របសម្រួលពាណិជ្ជកម្ម។

រដ្ឋមន្ត្រីទាំងអស់បានពេញចិត្តចំពោះមូលនិធិពិសេស MLC ដែលចាប់តាំងពីការបង្កើតមក បានគាំទ្រគម្រោងជាង ៦០០ លើវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម ទេសចរណ៍ ការអប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងបានកោតសរសើរប្រទេសទាំង៦ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក