ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជាច្រើននាក់បានរងរបួស ក្រោយមានហេតុការណ៍ឆ័ត្រយោងធ្លាក់ចូលកីឡដ្ឋានក្នុងការប្រកួតរវាងក្រុមអាល្លឺម៉ង់ និងបារាំង

អាល្លឺម៉ង់៖ មនុស្សមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាលរបួសដែលបណ្តាលមកពីអ្នកតវ៉ាម្នាក់ដែលបានលោតឆត្រយោងចូលទៅក្នុងកីឡដ្ឋាន Allianz Arena អំឡុងការប្រកួតរវាងបារាំងទល់នឹងអាល្លឺម៉ង់នៃការប្រកួតបើកឆាកពូល F នៃព្រឹត្តិការណ៍ EURO 2020។ អាជ្ញាធរបាល់ទាត់អឺរ៉ុបបាននិយាយថា អាជ្ញាធរច្បាប់ត្រូវចាត់វិធានការជាចាំបាច់ ចំពោះទង្វើមួយដែលគេហៅថាជាសកម្មភាពដ៏គ្រោះថ្នាក់។

កំទេចកំទីមួយចំនួនបានធ្លាក់នៅលើទីលាន នៅពេលអ្នកលោតឆ័ត្រយោងបានធ្លាក់មកទាក់ជាមួយនឹងខ្សែកាបកាមេរ៉ា (Spider-Web) មុនពេលធ្លាក់មកលើទីលានដែលកំពុងប្រកួត ខណៈអ្នកចាត់ការបារាំងលោក Didier Deschamps បានបញ្ជាក់ថាលោកមានការភ្ញាក់ផ្អើល និងបានព្យាយាមរត់គេចនៅពេលឆ័ត្រយោងនោះបានធ្លាក់មកក្បែរលោក។។ នៅភ្ជាប់ជាមួយឆ័ត្រយោងដែលធ្លាក់មកនោះមានសរសេរពាក្យថា “Kick out oil Greenpace”។ អ្នកធ្វើយុទ្ធនាការ Greenpeace លោក Benjamin Stephan បាននិយាយថាផែនការដំបូង គឺដើម្បីហោះហើរនៅលើកីឡដ្ឋាននិងបញ្ចេញបាល់ស្រាលៗ ដោយមានភ្ជាប់ជាមួយសារដាស់តឿនដល់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ក្នុងបំណងចងឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាអាកាសធាតុ។

ក្រោយមកអង្គការ Greenpeace ក៏បានធ្វើការសុំអភ័យទោសផងដែរ ដោយឆ័ត្រយោងរបស់ខ្លួនបានធ្លាក់នៅក្នុងកីឡដ្ឋាន Allianz Arena និងធ្វើបានធ្វើឱ្យមនុស្សមានរបួស។ បារាំងបានយកឈ្នះអាល្លឺម៉ង់ក្នុងការប្រកួតយប់មិញនេះ ១-០ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Mat Hummels៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក