ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបញ្ជាក់ជាថ្មីថាគ្មានការចាំបាច់ក្នុងការបិទប្រទេសឡើងវិញទេ

ភ្នំពេញ៖ សម្ដេចតេជោបញ្ជាក់ជាថ្មីថាគ្មានការចាំបាច់ក្នុងការបិទប្រទេសឡើងវិញនោះទេ ដោយសារកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញលេញហើយ តែអ្វីដែលសម្ដេចតេជោ សំណូមពរគឺសូមដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន ថាការចាក់វ៉ាក់សាំងគឺបានការពារសុខភាពរបស់ពលរដ្ឋពីការឆ្លងជំងឺកូវីដ-១៩ ដូច្នេះការទៅទទួលវ៉ាក់សាំងគឺមានសារៈសំខាន់ក្នុងការការពារអាយុជីវិតពលរដ្ឋពីជំងឺឆ្លងរាលដាលខណៈដែលកម្ពុជារកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សារជាថ្មីនោះ។

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៥២ថ្ងៃមក នៅថ្ងៃទី២៨ ខែមិថុនា ជំងឺកូវីដ-១៩ បានផ្ទុះឡើងសាជាថ្មីដែលបង្កជាការព្រួយបារម្ភពីការឆ្លងរាលក្នុងសហគមន៍កម្ពុជា។ សម្ដេចតេជោបានប្រកាសទាំងយប់ពីការរកឃើញឡើងវិញ បានស្នើដល់ពលរដ្ឋថែរក្សាសុខភាព និងជំរុញដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការកំណត់រៀងខ្លួន៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក