ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យឡានចង្កូតស្ដាំទាំងអស់ចូលទៅបង់ពន្ធដោយពុំចាំបាច់កែចង្កូតនោះទេដោយថាដើម្បីសម្រួលការលំបាករបស់ម្ចាស់រថយន្ត។ សម្ដេចតេជោ បញ្ជាក់ថាចាប់ពីថ្ងៃស្អែកទៅឡានចង្កូតស្ដាំដែលនាំចូលថ្មីគឹត្រូវចាប់ទាំងអស់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន ថា៖ «ឥឡូវខ្ញុំយល់ស្របជាមួយសំណូមពរបងប្អូន។ បងប្អូនត្រូវចូលមកបង់ពន្ធដោយមិនចាំបាច់ដូរចង្កូត»។
សម្ដេចតេជោក៏បញ្ជាក់បន្ថែមផងដែរថា ចំពោះម្ចាស់រថយន្តដែលបានចូលមកកក់ប្រាក់នៅអគ្គនាយកដ្ឋានគយរួចហើយនឹងយកទៅដូរចង្កូត បើមិនទាន់ដូរចង្កូតទេគឺអាចមកបង់ពន្ធបង្គ្រប់បាន ហើយគយនឹងចេញចុងសន្លឹកសម្រាប់ឱ្យក្រសួងសាធារណការចេញផ្លាកលេខជូន។
សម្ដេចតេជោថា ចាប់ពីថ្ងៃស្អែកទៅឡានចង្កូតស្ដាំដែលនាំចូលមកថ្មីគឺនឹងត្រូវចាប់ទាំងអស់។
បើតាមនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថាមានឡានចង្កូតស្ដាំដេលបានចូលទៅដាក់ពាក្យបង់ពន្ធគយចំនួន ៦ ៦៩៩គ្រឿង ក្នុងនោះកែចង្កូតរួចហើយចំនួន ២ ២៩៩គ្រឿង និងមិនទាន់ ២ ៥០៩គ្រឿង៕
PHOTO: KOK KY