ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីឱ្យយកយន្តហោះពិសេសដឹកអត្តពលិកកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលយកសំណើរ និងបញ្ជាឱ្យជួលយន្តហោះពិសេសដឹកអត្តពលិកកីឡាអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជាដើម្បីទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងដូហា ប្រទេសឥណ្ឌូនេស៊ី។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការយកយន្តហោះពិសេសដឹកកីឡាករកម្ពុជាទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមគឺដើម្បីសម្រួលឱ្យកីឡាករធ្វើដំណើរដោយមិនមានការហត់នឿយខ្លាំងពេក និងឆ្លងការផ្ទេរច្រើន។ សម្ដេចថា ថវិកាដែលសម្រាប់ទិញសំបុត្រយន្តហោះគឺនឹងត្រូវបង្វែរមកបង់ថ្លៃជួលយន្តហោះវិញ។ 

ក្រុមហ៊ុន ស្កាយអង្គរ បានធានាយល់ព្រមដឹកកីឡាករកម្ពុជាទៅឥណ្ឌូនេស៊ីទាំងទៅ និងមកដោយមិនគិតកម្រៃពីរដ្ឋាភិបាលនោះទេ។ តាមគម្រោងអត្តពលិកកីឡាអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២៦ ខែកក្កដានេះ និងត្រលប់មកវិញនៅថ្ងៃទី៧ ខែសីហា។

សម្ដេចតេជោថា៖ «ខ្មែរយើងគឺបែបនេះឯងគេចេះជួយ»។ 

កម្ពុជាបញ្ជូនអត្តពលិកចំនួន ១១៥នាក់ ទៅចូលរួមប្រកួតលើប្រភេទកីឡាចំនួន ១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះ ជិះរទេះបុរសនារី បូស្យា វាយសី និងអុក។ កីឡាករមួយចំនួនបានបង្ហាញនូវជំនឿចិត្តចំពោះការប្រកួតនេះ។ 

កីឡាករប្រណាំងរទេះលោក ឈុន ប៉ុន អាយុ ៣៨ឆ្នាំ៖ «ខ្ញុំមានជំនឿ៩០%បានមេដាយមកវិញ។ ព្រោះការហ្វឹកហាត់របស់ខ្ញុំគឺពេញបរិបូណ៌»។ 

គ្រូបង្វឹកកីឡាបាល់បោះជិះរទេះរុញ លោកស្រី សៀង សុខច័ន្ទ៖ «ចំណុចខ្លាំងកីឡាបាល់បោះជិះរទេះរបស់កម្ពុជាហ្នឹងគឺគាត់មានការទំនាក់ទំនងល្អ ការតស៊ូព្យាយាម បើទោះបីកន្លងទៅមិនទទួលបានជ័យជម្នះក៏យើងបានឈ្នះនូវទឹកចិត្តកីឡាករប្រទេសផ្សេងៗដែលគាត់កោតសរសើរយើង។ […] ការទៅប្រកួតនៅឥណ្ឌូនេស៊ីនេះគឺមានជំនឿចិត្ត ៨០ភាគរយ តែយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលយកមេដាយយកជូនជាតិយើង»។ 

កីឡាករបាល់ទះអង្គុយជនពិការ អ៊ូ ផល្លា អាយុ ៣៦ឆ្នាំ៖ «ខ្ញុំចេញទៅប្រកូតនៅភូមាទទួលបានមេដាយសំរិទ្ធ ទៅម៉ាឡេ ខ្ញុំបានមេដាយប្រាក់ ហើយទៅភីលីពីនផ្ទុះកូវីដខ្ញុំខកខានអត់បានទៅប្រកួត។ [...] ក្រុមខ្ញុំធ្លាប់លេចជាមួយនៅឥណ្ឌូនេស៊ី ខ្ញុំដឹងថាប៉ះជើងខ្លះ និងប្រទេសថ្មីមកចូលរួមខ្លះប៉ុន្ដែបែកគ្នាប៉ុន្មានឆ្នាំគេក៏ហាត់ខ្ញុំក៏ហាត់ តែខ្ញុំសង្ឃឹម! ក្នុងចំណោមមេដាយទាំង៣ ខ្ញុំនឹងបានមួយមកវិញជូនជាតិ»។ 

ការទៅចូលរួមកីឡាអាស៊ានប៉ារ៉ាហ្គេមលើកនេះកម្ពុជាមិនត្រឹមតែជាប្រទេសដែលចូលរួមប្រកួតប៉ុណ្ណោះទេ តែក៏ជាអ្នកដែលត្រូវប្ដូរវេនបន្តរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នឹងត្រូវដឹកនាំប្រតិភូនឹងទទួលទង់កីឡាអាស៊ានប៉ារ៉ាហ្គេមយកមកកម្ពុជាផងដែរ។ 

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកកីឡាករទាំងអស់ថាពួកគេទៅប្រកួតនេះគឺជាការទៅប្រកួតតំណាងជាតិដូច្នេះមិនត្រូវធ្វើល្មើសនឹងលក្ខខណ្ឌ និងច្បាប់នៃកីឡាដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ជាតិនោះទេ។ 

សម្ដេចតេជោថា៖ «មេដាយមាស ឬមេដាយប្រាក់ ឬអត់មេដាយ មិនសំខាន់នោះទេ តែការបំផ្លាញដោយការប្រើប្រាស់នូវសារធាតុដែលហាមឃាត់គឺជាការបំផ្លាញមុខមាត់ប្រទេសដ៏ធំមេដាយដែលក្រុមទាំងមូលបានទទួលមិនគ្រប់គ្រាន់នឹងប៉ះប៉ូវមុខមាត់ដែលខូចខាតដោយសារការប្រើប្រាស់នូវសារធាតុញៀន ឬសារធាតុដែលហាមឃាត់ក្នុងកីឡានោះឡើយ»

សម្ដេចជូនពរដល់កីឡាករប៉ារ៉ាហ្គេមកម្ពុជាទាំងអស់ទទួលបានជោគជ័យគ្រប់គ្នា និងជំរុញដល់ពួកគេឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមឱ្យគ្រប់ដូសមុននឹងចាកចេញទៅប្រកួតផងដែរ៕


PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក