ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត រំម្លឹកពីគុណសម្បត្តិរបស់សម្ដេចតេជោថា ជាមេដឹកនាំម្នាក់ដែលមិនចេះរត់ចោលពលរដ្ឋ

តាកែវ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈតាំងពីពេលនោះមក។ លោកថា «សម្តេចតេជោមិនដែលរត់ចោលប្រជាជន និងទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះដែរ»។

ថ្លែងតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារមរតក ប៊ុន ស៊ាងលី វត្តស្លែង ស្រុកគីរីវង់ ខេត្តតាកែវ លោក ហ៊ុន ម៉ាណែត បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសុខដុមបនីយកម្មខាងជំនឿសាសនា ដែលអាចផ្តល់លទ្ធភាពរបស់ប្រជាពលរដ្ឋគោរពជំនឿសាសនា ទៅតាមជំនឿនិងសាសនានីមួយៗ គ្មានការប្រទូសារាយ ចងអឃាតនិងគ្នា ពោលគឺមានភាពសុខដុមរបនាខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។

លោកបន្តថា នៅក្នុងការដឹកនាំប្រទេសដែលបានចំណាយពេលជាងពាក់កណ្តាលអាយុរបស់សម្តេច គឺមិនដែលសម្លាប់ជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ផ្ទុយទៅវិញមានតែរួមចំណែករំដោះប្រទេស និងអាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពីប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន ទៅកាន់ប្រជាជនដែលមានជីវភាពរស់នៅល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៅទៀតក្នុងកាលៈទេសៈដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោបានឈរនៅរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា និងជនបរទេសដោយមិនយកកម្រៃ និងបានចាក់ស្រោចជូនប្រជាជនកម្ពុជាជាង ៩០ភាគរយ គ្រប់ដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកថា៖ «គ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោមិនដែលរត់ចោលប្រជាជន និងទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះដែរ»។

លោកក៏បានបានធ្វើការអំពាវនាវជូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ អញ្ជើញទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រជាជនកម្ពុជាគ្រប់រូបរួចចាកផុតពីជំងឺកូវីដ-១៩។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនបានចំនួន ៩៤%នៃពលរដ្ឋសរុប ១៦លាននាក់ ក្នុងនោះពលរដ្ឋដែលចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចចំនួនជាង ១៤លាននាក់ ដូសទី៣ បានជាង ៩,៥លាននាក់ ដូសជំរុញទី៤ ជិត៣លាននាក់ និងដូសទី៥ ជាង៣២ម៉ឺននាក់។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពន្លឿនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដល់ពលរដ្ឋឱ្យបានកាន់តែច្រើនថែមទៀតផងដែរ ខណៈនាយករដ្ឋមន្ត្រីប្រកាសថានឹងមិនយកថ្លៃចាក់វ៉ាក់សាំងពីពលរដ្ឋនោះឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក