ករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅផ្ទះវីឡាមួយកន្លែង ក្នុងខណ្ឌបឹងកេងកង បណ្ដាលឲ្យស្លាប់អង្គរក្សម្នាក់នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ
ភ្នំពេញ៖ ករណីផ្ទុះអាវុធប្រមាណ ១០ គ្រាប់ នៅមុខផ្ទះវីឡាមួយកន្លែងតាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងបណ្តាលអង្គរក្សយាមផ្ទះម្នាក់ស្លាប់ក្នុងថ្លុកឈាម ខណៈខ្មាន់កាំភ្លើងគិចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងផ្ទះវីឡាមួយកន្លែង ដែលបង្ករការភ្ញាក់ផ្អើរ ក្រោយលឺសម្លេងផ្ទុះអាវុធជាច្រើនគ្រាប់ទៅលើអង្គរក្សម្នាក់អាយុប្រហែល៥០ឆ្នាំ។
ការសន្និដ្ឋានជំហានដំបូងថាករណីបាញ់ប្រហារនេះកើតចេញពីជម្លោះដែលបណ្តាលឱ្យខ្មាន់កាំភ្លើងបានបាញ់រះទៅជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕