ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរមីនដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ស៊ីម៉ាក់ ដើម្បីស្វែងយល់ពីសកម្មភាពហ្វឹកហ្វឺន បោសសម្អាតមីន

(កំពង់ឆ្នាំង) ÷ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ រួមសហការជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, មូលនិធិ Sir Bobby Charlton, មូលនិធិ Prince និងសភាពាណិជ្ចកម្មអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចស្វែងយល់អំពីសកម្មភាពហ្វឹកហ្វឺនការងារបោសសម្អាតមីន និងសុនខរាវមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង។

ដំណើរទស្សនកិច្ចនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំនេះស្ថិនក្រោមកម្មវិធី "ឥទ្ធិពលស្រ្តីក្នុងវិស័យសកម្មភាពមីន" លោកទេសរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់សកម្មភាពហ្វឹកហ្វឺន សមត្ថភាព ជំនាញ និងបច្ចេកទេសរបស់អ្នកដោះមីន ដែលទទួលបានមកពីវិទ្យាស្ថាននេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ស៊ីម៉ាក់ គឺជាមជ្ឈមណ្ឌលបោសសម្អាតមីនជាតិដ៏លេចធ្លោមួយ និងមានសមត្ថភាពខ្ពស់ ព្រមទាំងបានចូលរួមរំដោះផ្ទៃដីពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមច្រើនជាងគេនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព និងត្រូវបោសសម្អាតមីនឲ្យអស់ពីកម្ពុជា ដើម្បីផ្តល់នូវស្នាមញញឹមជូនប្រជាពលរដ្ឋ។

លោកបន្តទៀតថា ថ្មីៗនេះ សម្តេចតេជោ បានផ្តល់បេសកកម្មឲ្យអាជ្ញាធរមីន ដឹកនាំនិងរៀបចំវិស័យសកម្មភាពមីនជាមួយប្រតិបត្តិករជាតិដើម្បីរៀបចំផែនការ និងដាក់ពង្រាយកម្លាំងបោសសម្អាតមីន ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ដំណាក់កាលដំបូង ក្នុងនោះត្រូវការជាចំបាច់នូវកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចូលរួមផងដែរ ដែលត្រូវអនុវត្តតាមស្តង់់ដាសកម្មភាពកំចាត់មីនកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក