ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៦នាក់រឹបអូសបានសារធាតុផ្សំគ្រឿងញៀនជាង ១៤តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះបង្រ្កាបទីតាំងផលិតខុសច្បាប់នូវសារធាតុញៀនចំនួន ២ទីតាំងក្នុងខេត្ត និងចាប់បានជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ចំនួន ៦នាក់ផងដែរ។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា វេលាម៉ោង៣រសៀល នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចក៏ចាប់បានជនសង្ស័យ ៦នាក់ជាជនជាតិចិនតៃវ៉ាន់ ដែលមានអាយុពី ៣៥ឆ្នាំដល់ ៥១ឆ្នាំ ជាមួយនឹងវត្ថុតាង សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម ឧបករណ៍សម្ភារកែច្នៃផលិតរួមមាន ឆ្នាំងប្រតិកម្មចំនួន ៥០គ្រឿង កែវប្រតិកម្មចំនួន ៧គ្រឿង ម៉ាស៊ីនភ្លើងចំនួន ៣គ្រឿង ជើងទម្រធុប្រតិកម្មចំនួន ៥៩គ្រឿង កញ្រ្ចែងមួយចំនួន ម៉ាស៊ីនប្រតិកម្មចំនួន ៥គ្រឿង ធុងមួយចំនួន ជីឡៅចំនួន ១០ជីឡៅ ម៉ូទ័រក្រឡុកចំនួន ១គ្រឿង និងសំបកធុង ២៩៨សំបក។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕

រូបភាព៖ នគរបាលជាតិ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក