ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆេះរោងជួសជុលរថយន្តមួយកន្លែងនៅភ្នំពេញបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីរថយន្ត

ភ្នំពេញ៖ រោងជួសជុលរថយន្តមួយកន្លែង ត្រូវបានភ្លើងឆាបឆេះបំផ្លាញទាំងស្រុងជាមួយរថយន្តក្នុងរោងមួយចំនួនផងដែរ។ ហេតុការណ៍នេះកើតឡើងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីភ្លើងឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីចេញពីរថយន្តបង្កជាអគ្គិភ័យ។ ហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សស្លាប់ ឬរបួសនោះទេ តែបានបំផ្លាញរោងជួសជុលរថយន្ត និងរថយន្តក្នុងរោងអស់ចំនួន៣គ្រឿង រួមមាន រថយន្តម៉ាក CRV មួយគ្រឿង, រថយន្តម៉ាក Lexus NX200T មួយគ្រឿង និងរថយន្តម៉ាក Tundra មួយគ្រឿង។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ២២ រថយន្ត ស្មើរនឹង ៨៨ម៉ែត្រគូប ដើម្បីពន្លត់អគ្គិភ័យឆាបឆេះនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក