ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បុរសពីរនាក់រងរបួសធ្ងន់ ដោយសត្វខ្លាឃ្មុំទះ និងចាប់ហែកនៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បុរសពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាល ទះ និងចាប់ហែកនៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២។

អគ្គស្នងការនគរបាលជាតិបានដកស្រង់សំដីរបស់អធិការស្រុកវាលវែងលោកវរសេនីយ៍ឯក ធាង ឡេង ថាជនរងគ្រោះទី១ មានឈ្មោះ ងុយ ងឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាការពារភូមិ រងរបួសធ្ងន់ ទី២ មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅចំណុចឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុជនរងគ្រោះទាំងពីរបានដើរទៅដួសត្រី តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែកសាច់ បណ្តាលរងរបួស។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជន ឃុំអូរសោម។

លោកអធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ឬនេសាទ និងលេងកំសាន្ត នៅតំបន់នេះ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលឧស្សាហ៍មានសត្វព្រៃកាចសាហាវឆ្លងកាត់បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទៅតំបន់ទាំងនោះ ដែលនាំឲ្យងាយរងទទួលគ្រោះថ្នាក់ដោយសារសត្វព្រៃវាយប្រហារ ជាពិសេសមិនត្រូវមានការលួចបរបាញ់សត្វព្រៃទាំងនោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក