ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាវាចម្បាំងថៃចូលចតក្នុងដែនទឹកកម្ពុជាដើម្បីពង្រឹងចំណងមិត្តភាពកងទ័ព

ព្រះសីហនុ៖ នាវាចម្បាំងនៃកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន ១គ្រឿង ឈ្មោះ រតនៈកូស៊ីន (HTMS Rattanakosin FS-441) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកម៉ោង៨ ថ្ងៃអង្គារ៍ ទី៥ ខែកក្កដានេះ ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា-ថៃ។

នាវានេះមានបណ្តោយ ៧៦,៨២ម ទទឹង ៩,៥៥ម ជម្រៅទឹក ៤,៥០ម មានទម្ងន់ផ្ទុក ៩៦២តោន និងមាននាវិកចំនួន ៩២នាក់ ដឹកនាំដោយ លោកឧត្តមនាវីទោ អាថន ឆរ:ភីនយ៉ូ មេបញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងទ័ពជើងទឹកភូមិន្ទថៃ។ តាមគម្រោងនាវានេះនឹងចតក្នុងដែនទឹកកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល ៤ថ្ងៃ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក