ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងដើម្បីកំណត់រកសកម្មភាព និងគោលនយោបាយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព លោក សាយ សំអាល់ សម្រេចឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជាដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយសម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ កម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE)។

នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយ ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) លោក Asad Naqvi ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន៥ របស់អង្គការសហប្រជាជាតិរួមមាន៖ UNEP, ILO, UNDP, UNIDO និងUNITAR សរុបចំនួន ២៧រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ ក៏បានឯកភាពការជួបពិភាក្សាកម្រិតនយោបាយសម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង។

លោកលើកឡើងថា កម្ពុជាចាប់អារម្មណ៍ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតងផងដែរ ដោយឯកឧត្តមបានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតងក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសនោះដែរតំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួនក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក