ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រកម្ពុជាផ្ញើព្រះរាជសារជូនប្រធានាធិបតីអាមេរិកក្នុងឱកាសទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អបអរសាទរខួបលើកទី២៤៦ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងលិខិតនេះ ព្រះមហាក្សត្រមានព្រះរាជបន្ទូលលើកឡើងថា៖ «ព្រះរាជាណាចក្រកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ សូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជាតិយើងត្រូវបានពង្រឹងបន្ថែមទៀតដោយការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការជាមួយគ្នាដើម្បីសុខុមាលភាពរបស់ប្រជាជនទាំងពីរ»

ចុងក្រោយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានថ្វាយព្រះពរ លោកប្រធានាធិបតី ចូ បៃដិន ឱ្យមានសុខភាពល្អ សុភមង្គល និងរីកចម្រើនជានិច្ចនិរន្តន៍។

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដោយបានអនុម័តដោយសភាទ្វីប ដោយសេចក្តីប្រកាសនេះជាការបំបែកអាមេរិកខាងជើងចំនួន ១៣ចេញពីអាណានិគមចក្រភពអង់គ្លេស ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក