កម្ពុជានៅតែបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបដែលធ្វើឱ្យមានភ្លៀង រន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី១២ ខែកក្កដា
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា ប្រទេសកម្ពុជានឹងបន្តទទួលរងឥទ្ធិពលនៃជ្រលងប្រព័ន្ធសម្ពាធទាបដែលកើតឡើងអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយឥទ្ធិពលខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្កួរដែលស្ថានភាពនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាអាចនឹងមានភ្លៀងពីតិចទៅច្រើនលាយឡំជាមួយផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់ផងដែរ។
បើតាមក្រសួងធនធានទឹក និងឧតុនិយមស្ថានភាពនេះនឹងធ្វើឱ្យសីតុណ្ហភាពនៅប្រទេសកម្ពុជាមានកម្ដៅចន្លោះពី ២២ ដល់៣៥អង្សារសេ ដែលអូសបន្លាយចាប់ពីថ្ងៃទី៦ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។