ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមុខអនាគតចៅប្រសាររបស់សម្ដេចបន្ទាប់ពីទម្លាយពីរឿងស្នេហារបស់ចៅជាច្រើនខែមកនោះ។
ក្នុងរូបថត១សន្លឹកដែលសម្ដេចតេជោបានបង្ហោះកាលពីយប់ថ្ងៃច័ន្ទ ទី៤ ខែមិថុនា បង្ហាញថាចៅប្រុសរបស់សម្ដេច ៣នាក់ដែលជាកូនរបស់លោក ហ៊ុន ម៉ាណិត និងចៅស្រីម្នាក់ដែលទំនងជាអនាគតចៅប្រសារឈរក្រោយសម្ដេច។
សម្ដេចតេជោបានសរសេរបន្ថែមថា៖ «ចៅបង្កើតនិងអនាគតចៅប្រសារ»។
សម្ដេចតេជោ បានឱ្យដឹងជាច្រើនខែមកហើយថាពេលនេះសម្ដេចកំពុងមានចៅប្រសារទាំងចៅប្រសារប្រុស និងចៅប្រសារស្រី។ សម្ដេចថែមទាំងអបអរឲ្យពួកគេស្រលាញ់គ្នា និងមិនត្រូវបំបែកបំបាក់ពួកគេនោះទេ។
កាលពីខែឧសភា កន្លងទៅសម្ដេចក៏បង្ហាញរូបចៅប្រសាររបស់សម្ដេចលើបណ្ដាញសង្គម Instagram ផងដែរដោយអមនឹងសំណេរថា ៖ «អនាគតចៅប្រសារ។ កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱ្យពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យចាំរៀបការឱ្យ» ៕