ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី លើកទឹកចិត្តដល់ពលរដ្ឋឱ្យលេងកីឡាទាំងអស់គ្នា

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានណែនាំលើកទឹកចិត្តដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជន យុវនារី កុមារា កុមារី បងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡាទាំងអស់គ្នា ក៏ដូចជាបានចូលរួមក្នុងយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទ ប្រចាំជីវិត»។

លោកបានបន្ថែមថា ការរលេងកីឡានេះមិនត្រឹមតែផ្តល់គុណប្រយោជន៍ដល់សុខភាព និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តតែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការត្រៀមខ្លួនរបស់យើងរួចជាស្រេច ក្នុងភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEAGAMES លើកទី៣២ ក៏ដូចជាព្រឹត្តិការណ៍កីឡា PARAGAMES លើកទី១២ ក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ។

ការជំរុញរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងពេលដែលលោកអបអរសាទរដល់ដល់ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី២ ឆ្នាំ២០២២។ លោកថាការវិលត្រឡប់មកវិញនូវការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ២០២២ បានសបញ្ជាក់បន្ថែមទៀតពីការយកចិត្តទុកដាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡា មិនថាជាកីឡាបាល់ទាត់ ឬប្រភេទកីឡាផ្សេងៗទៀតនោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក