ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងសុខាភិបាលរម្លឹកពីកាតព្វកិច្ចចាក់វ៉ាក់សាំងរបស់មន្ត្រីរាជការ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឱ្យបានត្រឹមត្រូវ ខណៈសន្ទុះនៃការចាក់វ៉ាក់សាំងហាក់មិនសូវមានសន្ទុះខ្លាំងនៅឡើយ។

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា មន្ដ្រីរាជការដែលដល់ពេលត្រូវចាក់ដូសជំរុញមួយចំនួននៅ មិនទាន់បានបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំងនៅឡើយទេ។

លោកស្រី បានថ្លែងថា៖ «សូមក្រើនរំលឹកដល់មន្ដ្រី រាជការទាំងអស់ ដោយអនុលោមទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ដូច្នេះសូមមកទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា»

បើតាមអនុក្រឹត្យចុះនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ មន្ត្រីរាជការដែលត្រូវមានកាត្វកិច្ចចាក់វ៉ាក់សាំងមានដូចជា មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការ។

កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើមិនអនុវត្តចំពោះបុគ្គល ដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។ អនុក្រឹត្យបន្តថា ប្រភេទនៃវ៉ាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងករណីដែលមិនព្រមអនុវត្តតាមអនុក្រឹត្យ និងមានការព្រមាន និងធ្វើការណែនាំពីស្ថាប័នសាមី ចំពោះបុគ្គលដែលគេចវេស និងតម្រូវឱ្យបុគ្គលនោះត្រូវអនុវត្តកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ក្នុងករណីនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចនេះដដែល ស្ថាប័នសាមីអាចសម្រេចដាក់ទណ្ឌកម្មខាងវិន័យផ្សេងទៀត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក