ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានរម្លឹកដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យផ្សាយបំផ្ទុះព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃនៃការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើនរំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យសហការណ៍ផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៏រាប់ថយក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យត្រៀមលក្ខណៈផ្សព្វផ្សាយឱ្យបានផុសផុល បំផ្ទុះព្រឹត្តិការណ៍ទូទាំងប្រទេស នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥:០០ នាទីព្រឹកតទៅ គឺជាព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games- ASEAN Para Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយនៅក្រោយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថានប័ន អង្គភាពត្រូវបន្តសហការផ្សព្វផ្សាយជាអតិប្បរមាដដែល រហូតដល់មានការណែនាំជាថ្មី។

ក្រសួងបានបញ្ជាក់ដែរថា រាល់ការផ្សព្វផ្សាយគឺត្រូវភ្ជាប់មកជាមួយនូវ ក្លិបវីដេអូខ្លី និងផ្ទាំងរូបភាពផ្សព្វផ្សាយផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC ។

គួររំលឹកដែរថា កីឡាស៊ីហ្គេមលើកទី៣២ នឹងរៀបចំឡើងក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ តាមការរំពឹងទុក មនុស្សប្រហែល ១ម៉ឺននាក់ រួមទាំងអត្តពលិក ៧,០០០ នាក់ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡា ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងវិញ្ញាសារកីឡាប្រហែល ៤០ប្រភេទ។

រាជធានី-ខេត្តចំនួន៥ ត្រូវបានកំណត់សម្រាប់ការប្រកួតកីឡា គឺរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដោយរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទ ខេត្តសៀមរាបនឹងរៀបចំការប្រកួតកីឡាជិះកង់ ខេត្តព្រះសីហនុនឹងជាកន្លែងប្រកួតកីឡាជិះស្គី និងទូកក្តោង កែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីយ៉ាត្លុង ហើយខេត្តកំពតនឹងរៀបចំការប្រកួតកីឡាទូកក្ដោង និងកាយ៉ាក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក