ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សប្តាហ៍ដំបូងនៃខែកក្កដា ភ្ញៀវទេសចរណ៍ជិត ៣០ម៉ឺន នាក់ចេញដើរលេងទូទាំងប្រទេស

ភ្នំពេញ៖ មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧ ៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨ ៦៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧២១នាក់។

ក្នុងចំណោមភ្ញៀវទេសចរណ៍សរុបជិត ៣០ម៉ឺននាក់នេះ គោលដៅទេសចរណ៍សំខាន់ៗ ដែលមានអ្នកទៅលេងច្រើនជាងគេមាន ខេត្តព្រះសីហនុ ៥៤ ៦០៨ នាក់ ខេត្តសៀមរាប ៤៦ ៦២០ នាក់ ខេត្តបាត់ដំបង ៤០ ៤១៩ នាក់ ខេត្តកំពត ៣៩ ៨៧៩ នាក់ និង ខេត្តកែប ១៦ ១៨៧ នាក់ ។

ទោះបីយ៉ាងណាក៏ដោយ ចំនួនភ្ញៀវទេសចរណ៍ខាងលើ មានការថយចុះប្រមាណ ៦,៧៣% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀងមាន ការថមថយ។

វិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយរដ្ឋាភិបាលបានបើកប្រទេសវិញលើគ្រប់វិស័យបន្ទាប់ពីទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទោះបីយ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ បានណែនាំក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក