ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អធិការរងខណ្ឌឬស្សីកែវបាញ់សម្លាប់ខ្លួនខណៈមូលហេតុត្រូវបានអះអាងផ្សេងគ្នា

ភ្នំពេញ៖ អធិការរងខណ្ឌឬស្សីកែវ លោក ចន្ថា វ៉ាន់ឌី បានបាញ់សម្លាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ១ និង៣០នាទី ថ្ងៃច័ន្ទ ទី៤ ខែកក្កដានេះ នៅក្នុងផ្ទះក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខណៈមូលហេតុត្រូវបានអះអាងផ្សេងគ្នា។

អធិការខណ្ឌឬស្សីកែវ វរសេនីយ៍ឯក ហ៊ាង ថារ៉េតបានប្រាប់ EAC News ថាលោកស្ទើរមិនជឿថាលោក ចន្ថា វ៉ាន់ឌី សម្រេចចិត្តជ្រើសយកការសម្លាប់ខ្លួន ដោយថាលោកអធិការរងរូបនេះជាមនុស្សចូលចិត្តសប្បាយមិនមានសូវមានទុក្ខច្រើនទេ។ លោកថានៅថ្ងៃនេះលោក ចន្ថា វ៉ាន់ឌី ទៅធ្វើការធម្មតាតែបន្ទាប់ពីចេញពីធ្វើការសម្រាកថ្ងៃត្រង់ក៏មានរឿងនេះកើតឡើងតែម្ដង។

វរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្ថែមមូលហេតុនៃការអះអាងផ្សេងៗគ្នានៅឡើយដោយមានការលើកឡើងថាគាត់សម្លាប់ខ្លួនដោយសារជំងឺមហារីករ៉ាំរ៉ៃ ខណៈក្នុងលិខិតមុនអត្តឃាតលោក ចន្ថា វ៉ាន់ឌី ថាមកពីលេងល្បែង។ ទោះជាយ៉ាងណាលោកសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក