ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរហ្លួងម៉ែ

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា របស់ហ្លួងម៉ែជាអម្ចាស់ជីវិតព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទ ក្រហមកម្ពុជាគ្រប់រូប បានព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយបួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូមសម្ដេចព្រះមហាក្សត្រីជាអម្ចាស់ជីវិត ទ្រង់សេ្តចព្រះប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មា ទីឃាយុយឺនយូរដល់រយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ ប្រទានប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ។

ក្នុងព្រះបរមរាជវរោកាសដ៏វិសេសវិសាលបំផុតនេះ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត និងសហការី គ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា បានសូមលំឱនកាយថ្វាយនូវព្រះមហាករុណាទិគុណ ប្រកបដោយកតញ្ញូ កតវេទិតាធម៌ ដ៏ជ្រាលជ្រៅជាអតិបរមា ចំពោះព្រះរាជគុណធម៌ព្រះព្រហ្មវិហារធម៌ មេត្តាករុណា មុទិត ឧបេក្ខារបស់ហ្លួងម៉ែជាអម្ចាស់ជីវិត ដែលតែងតែបានប្រោស ព្រះរាជទាន ព្រះរាជទ្រព្យជាបន្តបន្ទាប់ ឧបត្ថម្ភគាំទ្រទប់ស្កាត់ការរីករាលដាំលជំងឺកូវីដ-១៩ ជួយសម្រាលជីវភាពប្រជានុរាស្ត្រ រងគ្រោះ ដោយគ្រោះធម្មជាតិនានា គ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងក្នុងគ្រប់កាលៈទេសៈ តែងតែមាន ព្រះរាជកិច្ចគាំទ្រជាស្មារតី និងព្រះរាជូបត្ថម្ភព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដោយព្រះរាជហឫទ័យជ្រះថ្លាជាភិយ្យោភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក