
ទាំងយប់!អាជីវករប្រមាណ ៣៥០នាក់ នៅផ្សារបណ្តោះអាសន្ន ក្រុងតាខ្មៅត្រូវបានយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩
(ខេត្តកណ្តាល) ៖ ដើម្បីប្រាកដថាអាជីវករដែលបាននិងកំពុងធ្វើសកម្មភាពលក់ដូរនៅក្នុងផ្សារបណ្តោះអាសន្ន នៅកីឡាដ្ឋាន ក្រុងតាខ្មៅគ្មាននណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានដឹកនាំក្រុមការងារពាក់ព័ន្ធនិងក្រុមគ្រូពេទ្យជំនាញចុះប្រមូលយកអាជីវករប្រមាណ ៣៥០នាក់ ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។
អាជីវករ ដែលបានយកសំណាករួច បើទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ពីគ្រូពេទ្យ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះ៕