ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះវិហារកសាងឧទ្ធិសកុសលដល់មាតារបស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតត្រូវបានសាងសង់រួចរាល់

តាកែវ៖ ព្រះវិហារថ្មី ក្នុងវត្តស្លែងដែលមានទីតាំងក្នុងភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានស្ថាបនារួចរាល់ នឹងត្រូវបានដាក់ឈ្មោះថា «ព្រះវិហារមរត ប៊ុន ស៊ាងលី» ចាប់ពីពេលនេះតទៅ។ 

ព្រះវិហារនេះមានទទឹង ១២ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ កំពស់ ៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនា រចនាបទខ្មែរនាសម័យឧត្តុង្គ និងសម័យចតុមុខ បូកបញ្ចូលគ្នា ដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរចំណាយអស់ថវិកា ៨សែន ២ម៉ឺន ៧៣០ដុល្លា រួមទាំងសមិទ្ធផលសាសនាដ៏ទៃទៀត ចំណាយអស់ថវិកាសរុប ១លាន ២ម៉ឺន ៥ពាន់ ២៣០ដុល្លា។

បានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា រយៈពេល ៤យប់ ៥ថ្ងៃ ពីថ្ងៃសុក្រ ទី១ ខែកក្កដា ដល់ថ្ងៃអង្គារ៍ ទី៥ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងពិធីតាមបែបសាសនា ដែលដឹកនាំដោយសម្តេចព្រះពោធិវង្ស អំ លីម ហេង សង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរ័ត្ន ណយ ច្រឹក សង្ឃនាយករងទី២ នៃព្រះរាៈជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន ឯកឧត្តម គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ លោកស្រី ប៊ុន សុថា ព្រមទាំងបុត្រ និងចៅៗ។

នៅក្នុងពិធីតាមបែបសាសនានោះ មានការប្រារព្វពិធីក្រុងពាលី ពិធីដង្ហែរដុំនិម្មិតសីមាចូលទៅកាន់ព្រះវិហាថ្មី ដើម្បីធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ វេរដុំនិម្មិតសីមា និងព្រះវិហារថ្មី ប្រគេនចំពោះព្រះសង្ឃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត សំដែងធម្មវិសេសទេសនា។ ពិធីអភិសេកព្រះពុទ្ធរូប និងគំនូរបុរាណក្នុងព្រះវិហារ និមន្តព្រះសង្ឃ ១៣៧អង្គ ធ្វើសិមាកម្មក្នុងព្រះវិហារថ្មី។ 

វត្តស្លែង ជាវត្តចាស់បុរាណមួយ ក្នុងចំណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលមានទទឹង ១៥០ម៉ែត្រ បណ្តោយ ២៤០ម៉ែត្រ មានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១៦ នៃគ្រឹៈសករាជ ១៦២២ នេះបើយោងតាមសិលាចារិកលើចេតីយ៍បុរាណ និងវត្ថុបុរាណមួយចំនួនដូចជាប្រាក់ឌួង និងដុំសីមាចាស់ដែលប្រទះឃើញ នៅក្នុងអន្លងសីមាព្រះវិហារចាស់សម័យដើម ដែលបុព្វបុរសជំនាន់នោះ បានបញ្ចុះ ព្រមទាំងឯកសាររស់ ពីព្រឹទ្ធាចារ្យចាស់ទុំដំណាលតៗគ្នា។ មូលហេតុដែលហៅថា វត្តស្លែង ដោយសាវត្តនេះកសាងឡើងលើកំពូលភ្នំមួយមានឈ្មោះថា ភ្នំជីងចក់ ហើយភ្នំនេះសំបូរទៅដោយដើមស្លែងធំៗ ទើបព្រះគ្រូចៅអធិការ ព្រមទាំងចាស់ព្រឹទ្ធាចារ្យដែលជាស្ថាបនិកវត្តនេះដំបូង ឯកភាពគ្នាប្រសិទ្ធនាមឈ្មោះ វត្តស្លែង ចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។ 

សូមបញ្ជាក់ដែរថា ព្រះវិហារមរតក ប៊ុន ស៊ាងលី និងសមិទ្ធផលនានា ក្នុងទីអារាមវត្តស្លែង និងប្រារព្វពិធីបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងដើម្បីវេរប្រគេនព្រះសង្ឃទុកជាសម្បត្តិគរុភណ្ឌជាតិនៅថ្ងៃទី៥ កក្កដា ដោយបានការអញ្ជើញជាអធិបតីពីអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក