ភ្នំពេញ: នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានប្រកាសតម្លៃប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ នឹងត្រូវលក់៤.០៦០រៀល/ ១លីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៧១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងពាណិជ្ជកម្មបានបញ្ចាក់ថាដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។
ក្រសួងពាណិជ្ជកម្មបានបន្តថាថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ នឹងចុះមក៣,៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92. និង ៣៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖