ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ប្រដូចស្មារតីយុវជន ស.ស.យ.ក ទៅនឹងស្មារតី២ធ្នូ

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងថាការងារស្ម័គ្រចិត្តត្រូវការនូវ «ចិត្ត» ។ ចិត្តដែលលោកសំដៅគឺ ចិត្តស្នេហាជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលមិនខុសអ្វីពីស្មារតី២ធ្នូនោះទេ។ 

លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងហ្វេសបុកផេករបស់លោកនៅថ្ងៃសៅរ៍ ទី២ ខែកក្កដានេះថា យុវជនដែលកំពុងស្ថិតក្នុងឯកសណ្ឋានស.ស.យ.ក. សុទ្ធតែជាអ្នកដែលមានចិត្ត។ ដ្បិតថាពួកគេទាំងអស់គ្នាសុទ្ធតែមានការងារស្នូលរៀងៗខ្លួន មានជំនាញ និងការងាររៀងៗខ្លួន មានគោលដៅជីវិតរៀងៗខ្លួន តែអ្វីដែលយើងមានរួមគ្នានោះគឺមានចិត្ត មានស្មារតីតែមួយ ដែលនោះគឺ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ 

លោកថា៖ «ស្មារតីនេះ មិនខុសអ្វីពីអ្វីដែលយើងតែងតែស្គាល់ថា “ស្មារតី២ធ្នូ” ជាស្មារតីនៃការលះបង់ ពុះពារដើម្បីរំដោះជាតិមាតុភូមិចេញពីភ្លើងសង្គ្រាម បន្តស្វែងរកសុខសន្តិភាពជូនប្រជាជន បន្តអភិវឌ្ឍប្រទេសជាតិ និងស្វែងរកសេចក្តីសុខ ក៏ដូចជាសុខដុមរមនីយកម្មជូនជាតិ និងប្រជាជន។ ការមាន “ចិត្ត” បណ្តាលអោយយើងមានឱកាសបានបង្ហាញពីសកម្មភាពនៃការចូលរួមក្នុងកិច្ចការងារសង្គម មនុស្សធម៌បានកាន់តែច្រើន ហើយអ្វីដែលអាចកំណត់ពីអនាគត ផ្អែកលើអ្វី (សកម្មភាព) ដែលយើងធ្វើនៅថ្ងៃនេះ»។ 

លោកបន្ថែមថា អនាគតគឺជាក្តីស្រមៃ ឬក្តីសង្ឃឹមរបស់បុគ្គលម្នាក់ៗ ប៉ុន្តែប្រសិនយើងបើមិនមានចិត្ត មិនមានការខិតខំប្រឹងប្រែង ការលះបង់ និងការពុះពារ នាពេលបច្ចុប្បន្នទេ បុគ្គលម្នាក់ៗក៏មិនអាចមិនអាចសម្រេចដល់គោលដៅ ឬក្តីស្រមៃដែលខ្លួនប៉ងប្រាថ្នានៅថ្ងៃអនាគតនោះបានដែរ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អតីតយុវជនកម្ពុជាដែលប្រឈមមុខនឹងការសម្លាប់រង្គាល ការបំផ្លិចបំផ្លាញប្រទេសស្ទើរតែទាំងស្រុង បានយកជីវិតជាដើមទុនក្រោកឡើងតស៊ូរំដោះ ដើម្បីសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយឈរលើស្មារតីសាមគ្គីភាព។ សហភាពសហព័ន្ធយុវជនកម្ពុជាក៏មានកំណើតជាមួយស្មារតី២ធ្នូនេះដែរ ដែលមានឈ្មោះដើមសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក