ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកបណ្ឌិត គឹម សន្តិភាព នាំទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន ប្រទេសអូស្ត្រាលី

អូស្ត្រាលី៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់លោក គឹម សន្តិភាព និងប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់លោក ចាន់ រតនា បានអញ្ជើញថ្វាយបង្គំ និងនាំយកទេយ្យទាន រួមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី។

ពិធីនេះមានការចូលរួមពីលោក សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន។

ស្ថិតនៅក្នុងឱកាសនោះដែរលោក គឹម សន្តិភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកនូវសុខសន្តិភាព ពេញលេញជូនមាតុភូមិកម្ពុជា បន្ទាប់ពីរំដោះប្រទេសឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ជាពិសេសគឺបានស្រោចស្រង់វិស័យព្រះពុទ្ធសាសនាឱ្យរស់ឡើងវិញបន្ទាប់ពីត្រូវបានរបបដ៏ខ្មៅងងឹតនេះ ជាន់ឈ្លីអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកបណ្ឌិតបានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក