ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទីបំផុត! រដ្ឋសម្រេចឱ្យមានប្រាក់សោធននិវត្តន៍សម្រាប់បុគ្គលិកវិស័យឯកជនចាប់ពីខែកក្កដានេះតទៅ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងការងារ បានចុះហត្ថលេខាដាក់ឱ្យអនុវត្តលើប្រកាសក្រសួងស្ដីពីការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារដែលមានន័យថា ចាប់ពីពេលនេះតទៅបុគ្គលិកវិស័យឯកជនក៏ទទួលបានប្រាក់សោធនិវត្តន៍ដូចបុគ្គលិករដ្ឋផងដែរ។

មាត្រា២នៃប្រកាសអន្តរក្រសួងនេះចែងថា៖ «របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ»។

គួរឱ្យដឹងផងដែរថាអនុក្រឹត្យស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ (ប្រាក់ចូលនិវត្តន៍សម្រាប់បុគ្គលិកវិស័យឯកជន) ត្រូវបានរដ្ឋាភិបាលបង្កើតឡើងតាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

អនុក្រឹត្យមានគោលបំណងដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារដោយរាបបញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី២កន្លែងឡើងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក