ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ក្រើនរម្លឹកដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ពង្រឹងវិធានការសុវត្ថិភាពឡើងវិញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានក្រើនរម្លឹកដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់បន្តអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនក្រោយផ្ទុះឡើងនៃជំងឺកូវីដ-១៩ ឡើងវិញ។

ក្នុងសារាចរណែនាំចុះថ្ងៃសុក្រ ទី១ ខែកក្កដា ក្រសួងទេសចរណ៍បានជំរុញដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តគោរពតាមវិធានការដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវធានាថាគ្រប់បុគ្គលិកបានចាក់វ៉ាក់សាំងកូវីដ-១៩ «ទាំងដូសមូលដ្ឋាន និងដូសជំរុញ» ជាមួយគ្នានេះបន្តពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផលនិងសេវាកម្មឱ្យបានសមរម្យ។

ក្រសួងក៏បានបញ្ជាដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងពង្រឹងបន្ថែមនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចុះណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋាន អាជីវកម្ម ត្រូវជូនដំណឹងមកអាជ្ញាធរ មូលដ្ឋាននូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code ទប់ស្កាត់កូវីដ-១៩)។

ក្រសួងទេសចរណ៍ព្រមានបញ្ឈប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍ទាំងឡាយណាដែលខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវផងដែរ។

ក្នុងលិខិតនោះសរសេរថា៖ «មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»

ការចេញសេចក្ដីប្រកាសរម្លឹកនេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកម្ពុជារកឃើញជំងឺកូវីដ-១៩ ឡើងវិញនៅក្នុងប្រទេស។

កាលពីថ្ងៃទី២៨ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញនៃជំងឺកូវីដ-១៩ ឡើងវិញនៅកម្ពុជា ដោយស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។

ជាមួយគ្នានេះប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋគ្រប់រូបដែលមានគម្លាត៣ខែពីការចាក់វ៉ាក់សាំងកូវីដ-១៩ លើមុនអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ទាំងដូសជំរុញទី៣ ទី៤ និងទី៥។ លោកស្រីបញ្ជាក់ថាពលរដ្ឋអាចទៅចាក់វ៉ាក់សាំងបាននៅតាមទីតាំងចាក់វ៉ាក់សាំង និងមណ្ឌលសុខភាព ដោយគ្មានការបែងចែកអ្នកដែលចាក់វ៉ាក់សាំងដោយទាហាន ឬក្រុមគ្រូពេទ្យទៀតទេ។

លោកស្រីថា វ៉ាក់សាំងដូសជំរុញជួយរក្សាបាននូវភាពរឹងមាំ ភាពស៊ាំរបស់បុគ្គលក៏ដូចជាជួយរក្សាបាននូវភាពស៊ាំរបស់សហគមន៍ដើម្បីបញ្ជៀសនូវលទ្ធភាពនៃការផ្ទុះចេញឡើងវិញនៃជំងឺកូវីដ-១៩។ ការមិនទទួលយកវ៉ាក់សាំងដូសជំរុញនឹងធ្វើឱ្យភាពស៊ាំរបស់សរីរាង្គកាយនឹងធ្លាក់ចុះនៅពេលដែលទុកគម្លាតនៃការចាក់យូរពេក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក