នាយករដ្ឋមន្ត្រីអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម | រដ្ឋបាលខេត្តព្រះវិហារបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកឆែប | ប្រធានអាស៊ាន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបពិភាក្សាពីបញ្ហាអ៊ុយក្រែន | ភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកម្សាន្តបន្ទាយមានជ័យក្នុងពិធីបុណ្យភ្ជុំបិណ្ឌកើនជិត៣ម៉ឺននាក់ | នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញគោរពលា លោក ស៊ិនហ្សូ អាបេ ជាចុងក្រោយ | ចម្រៀង ជីវិតក្មេងវត្ត នឹងត្រូវបើកសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី២៨ កញ្ញា | ជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខជាមួយកម្ពុជា | បេសកម្មរាប់ម៉ឺនគីឡូម៉ែត្រក្នុងខែកញ្ញារបស់នាយករដ្ឋមន្ត្រីបានបញ្ចប់ | ទស្សនាការផ្សាយបន្តផ្ទាល់: ការបើកសម្ពោធចាក់បញ្ចាំងចម្រៀង ជីវិតក្មេងវត្ត |

ក្រសួងសាធារណការពន្យារពេលបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

    Aa |   aA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ លោក គង់ វិមាន បានប្រាប់មកកាន់ EAC News ថា ការដែលមិនទាន់អាចអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនបានដោយសារត្រូវការពេលបន្ថែមទៀតរៀបចំប្រព័ន្ធសុវត្ថិភាពនៅលើផ្លូវនេះ។

តាមគម្រោងក្រសួងគ្រោងនឹងអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននៅខែកក្កដានេះ។

លោក គង់ វិមាន ឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ -ខេត្ដព្រះសីហនុ មកដល់ពេលនេះសម្រេចបាន ៩៤%ហើយ ខណៈនៅមានបញ្ហាមួយចំនួនដែលមិនទាន់អាចអនុញ្ញាតឲ្យប្រើប្រាស់បានមានដូចជា បញ្ហាស្លាកសញ្ញាចរាចរណ៍មិនទាន់បានបំពាក់អោយបានគ្រប់គ្រាន់ របងការពារសុវត្តិភាពផ្លូវទើបបានជាង៧០% រនាំងទ្រូងផ្លូវនិងសួនច្បារ ទើបបានប្រហែល៨០% ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់ ចំនុចចាប់ផ្តើម ដើមទី ចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ ទីតាំងចំណតទាំង៤កន្លែងនៅពុំទាន់រួចរាល់១០០% និងបរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់។ ទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ទាំងអស់។

បើតាមលោក គង់ វិមាន ការងារដែលនៅសេសសល់និងត្រូវបញ្ចប់ចុងខែសីហា និងបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន ៤ ក្នុងនោះ៖ ខេត្តកណ្តាល ប្រវែង ៩,១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក