ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះគ្មានករណីនាំចូល ខណៈគ្មានអ្នកជំងឺជាសះស្បើយ និងគ្មាននាក់ស្លាប់ថ្មី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៨២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,២០៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២២១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៧៧ករណី(ជាប្រភេទអូមីក្រុង) ៕