BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៩៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣៣ករណី ខណៈអ្នកជំងឺ ៧៥៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ០៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤០.១៥៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣៦៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៣៤.៣២៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៤៨៦ករណី៕