ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីណែនាំពលរដ្ឋឱ្យប្រើប្រាស់យានយន្តអគ្គិសនី

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសុំការអភ័យទោសពីប្រជាពលរដ្ឋចំពោះតម្លៃប្រេងសាំងដែលបានឡើងថ្លៃដោយសារជាបញ្ហាសកលហើយនាពេលនេះ។ សម្ដេចបានណែនាំពលរដ្ឋដែលមានលទ្ធភាពប្រើប្រាស់យានយន្តអគ្គិសនីជំនួសយានយន្តដែលប្រើប្រាស់ឥន្ទនៈវិញ។

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថា របៀបវារៈស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០៣០ ឬ២០៥០ របស់ពិភពលោកកំពុងក្លាយជាគ្មានន័យ ខណៈដែលអឺរ៉ុបកំពុងដើរថយក្រោយងាកទៅប្រើប្រាស់ធ្យូងថ្មឡើងវិញ ហើយនឹងអាចឈានដល់ការកាប់ឈើយកអុសប្រើឡើងវិញផងដែរដោយសារជម្លោះជាមួយរុស្ស៊ី។

សម្រាប់កម្ពុជាវិញជាមួយនឹងដំណើរទៅកាន់សេដ្ឋកិច្ចបៃតង សម្ដេចបានជំរុញដល់ពលរដ្ឋដែលមានលទ្ធភាពឱ្យប្រើប្រាស់ឡានដែលប្រើប្រាស់សាំងពាក់កណ្ដាលអាគុយ ឬអាគុយអគ្គិសនីសុទ្ធវិញដើម្បីកាត់បន្ថយការចំណាយច្រើនឥន្ទនៈ។

សម្ដេចថា៖ «ខ្ញុំមើលឃើញផលប្រយោជន៍២យ៉ាង ទី១កាត់បន្ថយការចំណាយលើបញ្ហាសាំង ទី២កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារវាបើកអត់លឿនពេក។ អញ្ចឹងទេអ្នកដែលមានលុយកាក់អាចហ្នឹងបញ្ជាទិញអា Prius ឬក៏អាតេស្លាឡានអាគុយ។ ហើយគប្បីកន្លែងចាក់សាំងនានាគួរតែមានកន្លែងបញ្ចូលអាគុយ»

វិបត្តិតម្លៃប្រេងឡើងថ្លៃបានកើតឡើងជាបន្តបន្ទាប់ក្រោយពីរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ហើយលោកខាងលិចដឹកនាំដោយអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើថាមពលពីរុស្ស៊ីដែលកាត់បន្ថយការនាំចេញ ហ្គាស និងប្រេងពីរុស្ស៊ីទៅកាន់ពិភពលោក។

តម្លៃប្រេងឥន្ទនៈដែលដាក់លក់នៅលើទីផ្សារកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា មានតម្លៃ ៥ ៨០០រៀលសម្រាប់សាំងធម្មតា និង ៦ ៣០០រៀល សម្រាប់ប្រេងម៉ាស៊ូត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជារឿយៗតែងប្រកាសប្រឆាំងការឈ្លានពានពីរុស្ស៊ីលើអ៊ុយក្រែន តែសម្រេចមិនគាំទ្រនោះទេនូវវិធានការទណ្ឌកម្មទាំងឡាយណាដែលធ្វើលើប្រទេសដទៃដូចជារុស្ស៊ីជាដើម ដែលថានឹងនាំឱ្យមានការខាតបង់នឹងធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក