ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកបំភ័យសាធារណជនទាក់ទងនឹងកូវីដ-១៩នឹងត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទាំងយប់ឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនមនុស្សម្នាក់ដែលបានបង្ហោះវីដេអូបំភ័យសង្គមទាក់ទងនឹងជំងឺកូវីដ-១៩ ដែលសម្ដេចថាការបង្ហោះព័ត៌មានមិនពិតបង្កការភ័យខ្លាចដល់សាធារណជនមិនមែនជាការលេងសើចនោះទេ។ 

សម្ដេចតេជោ ហ៊ុន សែន ថា«អត់ខ្វះគុកដាក់មនុស្សបែបនេះនោះទេ» គឺត្រូវមានវិធានការឆ្លើយតបឱ្យបានឆាប់រហ័ស។ 

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាការផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គមមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ នឹងត្រូវបានស្រាវជ្រាវចាប់ខ្លួនភ្លាម។ 

សម្ដេចតេជោថា៖ «ផុសឡើងមួយចាប់មួយ ឡើងពីរចាប់ពីរ ព្រោះរឿងនេះអត់មានលេងសើចទេ!»។ 

ព័ត៌មានមិនពិតដែលម្ចាស់បណ្ដាញសង្គមតិកតុ ផុសនោះបង្ហាញពីមនុស្សដែលស្លាប់នៅខេត្តកោះកុងជាច្រើនខែមកហើយបានយកមកបង្ហោះសារជាថ្មីដែលបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមសាធារណជនក្រោយកម្ពុជារកឃើញឡើងវិញនៃជំងឺកូវីដ-១៩។

សម្ដេចតេជោថាមនុស្សមិនគួរទំនេរយកទុក្ខមកដាក់ខ្លួនដោយសាររឿងដូច្នេះនោះទេ។ 

សម្ដេចតេជោថា៖ «បើសិនជាអ្នកឯងមិនធ្វើ! តើវាងាប់ ឬរន្ទះបាញ់ឬអី? ហើយយករឿងអញ្ចឹងមកបំផុសបានការអី គ្រាន់តែដើម្បីបំពុលបរិយាកាស។ យករឿងកោះកុងមកផ្សាយ វានៅនឹងត្បូងឃ្មុំទៅយករឿងនៅកោះកុង ហើយបើមិនចាប់វាទេបន្ដិចទៀតវានឹងយករឿងនៅកន្លែងណាមួយទៀតទៅបំផុសរហូត។ អត់ទេឥឡូវចង់ដេកគុកក៏សុំអញ្ជើញធ្វើទៀតទៅ អត់ទាន់ខ្វះគុកដាក់ទេ។ កុំនិយាយថាលោក ហ៊ុន សែន ស្អីឡើងគុកស្អីឡើងគុក! ចុះបើអ្ហែងធ្វើខុសបើមិនដាក់គុកឱ្យធ្វើមិច?»

អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានប្រាប់ EAC News ថាលោកមិនគាំទ្រនោះទេចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់សង្គម លោកក៏បានចាត់ទុកថានេះមិនមែនជាសិទ្ធិបញ្ចេញមតិផងដែរ។ លោកថាសិទ្ធិបញ្ចេញមតិគឺត្រូវធ្វើឡើងដោយក្រមសីលធម៌ ការរិះគន់ដើម្បីស្ថាបនា ឬការកែលម្អ។

លោកបន្ថែមថា៖ «ការបញ្ចេញមតិដោយព័ត៌មានមានពិតគឺយើងគាំទ្រនិងលើកទឹកចិត្ត តែមិនគាំទ្រចំពោះបុគ្គលណាដែលមានគំនិតទុច្ចរិតឬក៏បញ្ចេញនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការភ័ន្តច្រលំគឺយើងមិនគាំទ្រទេ»។ 

កម្ពុជាចាប់ផ្ដើមរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៨ ខែមិថុនាក្រោយ៥២ថ្ងៃដែលបាត់ទាំងស្រុងនៃជំងឺក្នុងសហគមន៍កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងបន្ទាន់មួយទាំងយប់កាលពីថ្ងៃទី២៨ ខែមិថុនា ស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។

ជាមួយគ្នានេះប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋគ្រប់រូបដែលមានគម្លាត៣ខែពីការចាក់វ៉ាក់សាំងកូវីដ-១៩ លើមុនអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ទាំងដូសជំរុញទី៣ ទី៤ និងទី៥។ លោកស្រីបញ្ជាក់ថាពលរដ្ឋអាចទៅចាក់វ៉ាក់សាំងបាននៅតាមទីតាំងចាក់វ៉ាក់សាំង និងមណ្ឌលសុខភាព ដោយគ្មានការបែងចែកអ្នកដែលចាក់វ៉ាក់សាំងដោយទាហាន ឬក្រុមគ្រូពេទ្យទៀតទេ។ លោកស្រីថា វ៉ាក់សាំងដូសជំរុញជួយរក្សាបាននូវភាពរឹងមាំ ភាពស៊ាំរបស់បុគ្គលក៏ដូចជាជួយរក្សាបាននូវភាពស៊ាំរបស់សហគមន៍ដើម្បីបញ្ជៀសនូវលទ្ធភាពនៃការផ្ទុះចេញឡើងវិញនៃជំងឺកូវីដ-១៩។ ការមិនទទួលយកវ៉ាក់សាំងដូសជំរុញនឹងធ្វើឱ្យភាពស៊ាំរបស់សរីរាង្គកាយនឹងធ្លាក់ចុះនៅពេលដែលទុកគម្លាតនៃការចាក់យូរពេក៕


PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក