ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជារដ្ឋមន្ត្រីសេដ្ឋកិច្ចត្រៀមថវិកាជាតិសម្រាប់ដោះមីន

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័ស។

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាការសម្រេចនេះគឺដើម្បីសម្រួលការលំបាកដែលត្រូវរង់ចាំជំនួយពីម្ចាស់ជំនួយ ខណៈកម្ពុជាមានផែនការសម្អាតមីនឱ្យអស់នៅឆ្នាំ២០២៥ និងកំពុងចាប់ផ្ដើមយុទ្ធនាការប្រកាសខេត្តគ្មានមីន។

សម្ដេចតេជោថា៖ «ឥឡូវដូចជានៅខេត្តកែប យើងប្រកាសជាខេត្តដែលគ្មានមីនទៅហើយ។ កន្លែងខ្លះទៀតយើងត្រូវការលុយតែ៥ម៉ឺនដុល្លារទេ យើងទៅរកសុំបរទេសវាពិបាកណាស់! ឥឡូវដាក់ចូលក្នុងថវិការជាតិដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនដែលដោះជិតអស់ហើយតែវាខ្វះលុយដោះ។ កម្លាំងដោះមីនមានជាកម្លាំងស៊ីម៉ាក់ ជាកម្លាំងប្រតិបត្តិករដទៃទៀតដូចជាវិស្វកម្មកងទ័ព ទាំងកងទ័ពអគ្គបញ្ជាការកងទ័ព ទាំងជើងគោក ទាំងកម្លាំងប្រតិបត្តិការរក្សាសន្ដិភាពក្រៅប្រទេស។ យើងប្រើប្រាស់ថវិកានោះដើម្បីបោសសម្អាតមីន ហើយដាក់តំបន់ទាំងនោះជាតំបន់ដែលគ្មានមីនដើម្បីរក្សាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរបស់យើងតែម្ដង»។

ជាមួយគ្នានេះសម្ដេចតេជោក៏បានជំរុញដល់វិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជាផងដែរ។

ក្នុងទិវាមច្ឆាជាតិដែលរៀបចំនៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តបន្ទាយមានជ័យ ធ្វើកិច្ចសហការជាមួយជំនាញដោះមីនសម្អាតមីនឱ្យអស់ពីស្រុកភ្នំស្រុកឱ្យអស់នៅត្រឹមចុងឆ្នាំ២០២២នេះផងដែរ។

ក្នុងរយៈពេលជិត៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក