ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កិច្ចសហប្រតិបត្តិការទ័ពកម្ពុជា-អ៉ីស្រាអ៊ែល អាចនឹងមានក្រោយលោក ហ៊ុន ម៉ាណែត ជួបឯកអគ្គរដ្ឋទូតអ៉ីស្រាអែល

ភ្នំពេញ៖ ភាពវិជ្ជមាននៃទំនាក់ទំនងយោធារវាងកម្ពុជានិងអ៉ីស្រាអ៊ែល អាចនឹងមានរូបរាងឡើងវិញក្រោយមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបជាមួយឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវេសនដ្ឋាននៅរាជធានីបាងកក​​ លោកស្រី អ័រណា សាហ្គីវ (Orna Sagiv) នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពរវាងកម្ពុជា-អ៊ីស្រាអែល រាប់ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៦៧ ហើយនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យសំខាន់ៗមួយចំនួនដូចជា ទេសចរណ៍ អប់រំ និងជាពិសេសកសិកម្ម ដែលបានដើរតួនាទីនាំមុខនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកក៏បានលើកឡើងពីភាពមានកម្រិតនៃវិស័យសេដ្ឋកិច្ច និងយោធា រវាងប្រទេសទាំងពីរដែលចង់ជំរុញឲ្យកាន់តែជិតស្និតនិងខ្លាំងក្លា។

លោកស្រីឯកអគ្គរដ្ឋទូត អ័រណា សាហ្គីវ (Orna Sagiv) បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អក្នុងរយៈពេលយូរឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យកសិកម្ម ដោយក្នុងនេះមាននិស្សិតកម្ពុជាជាច្រើនបានចេញទៅសិក្សា និងហាត់ការនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រៅពីផ្នែកកសិកម្ម លោកស្រី ក៏បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនទៀត ដែលមានដូចជា៖ វិស័យធនធានទឹក ថាមពល សហគ្រិនភាព ការងារ នវានុវត្តន៍ និងបច្ចេកវិទ្យា ជាដើម។

ចំពោះទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាលោកស្រី បានសម្តែងនូវការស្វាគមន៍រីករាយគាំទ្រ និងបានបញ្ជាក់ថា «កិច្ចប្រជុំក្នុងថ្ងៃនេះ គឺការបើកច្រកសម្រាប់ការសម្លឹងមើលឱកាសនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរសម្រាប់ពេលអនាគត»

យោធាប្រទេសអ៉ីស្រាអែលត្រូវបានចាត់ទុកជាយោធាដែលខ្លាំង និងមានសមត្ថភាពមួយក្នុងលោក។ យោងតាមគេហទំព័រ Global Fire Power ប្រទេសអ៉ីស្រាអែលមានចំណាត់ថ្នាក់លេខ ១៨ លើប្រទេស ១៤២៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក