ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនាក់ទំនងកម្ពុជាជប៉ុនឆ្នាំ២០២២ កាន់តែខ្លាំងក្លា

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា-ជប៉ុននៅឆ្នាំនេះត្រូវបានពង្រឹងកាន់តែខ្លាំងក្លារួមមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងមេបញ្ជាការទ័ពជើងគោកទៅជប៉ុន ការចូលនាវាស្វ័យការពារជប៉ុននៅដែនសមុទ្រកម្ពុជា ជំនួយមនុស្សធម៌ និងការរម្លឹកពីចំណងមិត្តភាពតាមរយៈឯកអគ្គរាជទូតជប៉ុនពីមុនៗផងដែរ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Gotaro OGAWA បានអញ្ជើញមកកម្ពុជានឹងបានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់ផងដែរ។

លោក Gotaro OGAWA បានសំដែងនូវសេចក្តីរីករាយដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្តងទៀត។ លោកថាបច្ចុប្បន្នប្រទេសកម្ពុជាពិតជាមានការរីកចំរើន និងអភិវឌ្ឍជាខ្លាំងបើធៀបទៅនឹងឆ្នាំដែលលោកធ្វើជាឯកអគ្គរាជទូតក្នុងឆ្នាំ២០០៣។ លោកថាទាំងនេះកើតចេញពីនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។

ជំនួយការសម្ដេចតេជោលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «បើទោះបីជារូបឯកឧត្តមបញ្ចប់បេសកកម្មការទូតនិងចាកចេញពី ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច»។

លោកបានឱ្យដឹងបន្ថែមថា ពេលនេះលោក Gotaro OGAWA កំពុងតែចូលរួមចំណែកជួយដល់កម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសារ ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌ វិស័យច្បាប់ និងវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជាសំរាប់ចូលរួមប្រកួតកីឡាស៊ីហ្កេមក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Gotaro OGAWA គឺជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះលោក Gotaro OGAWA ដែលបានចូលរួមចំណែកក្នុងការពង្រីកពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា។

ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើសុំលោក Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្កេមខាងមុខ។

គួររម្លឹកផងដែរថា ឆ្នាំ២០២២នេះ ជាខួប៣០ឆ្នាំនៃប្រតិបត្តិការណ៍រក្សាសន្ដិភាពជប៉ុនលើឆាកអន្តរជាតិ ដែលកម្ពុជាគឺជាប្រទេសទី១ ដែលជប៉ុនចេញមកជួយរក្សាសន្ដិភាពកាលពីឆ្នាំ១៩៩២ ក្នុងសម័យអ៊ុនតាក់។ ហើយឆ្នាំ២០២៣ ខាងមុខក៏ជា ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។

នៅដើមឆ្នាំនេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន បានឃើញនូវភាពស្អិតរមួតកាន់តែខ្លាំងក្រោយពីជប៉ុនអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនៈកិច្ចនៅប្រទេសខ្លួន ហើយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអុ មកទស្សនៈកិច្ចនៅកម្ពុជា និងការចូលចតនាវាស្វ័យការពារជប៉ុននៅក្នុងកម្ពុជាកាលពីអំឡុងខែមីនាកន្លងទៅ។ ថ្មីៗនេះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក៏ទៅចូលរួមកិច្ចប្រជុំស្ដីពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសជប៉ុន និងបានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក