ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំណាងអង្គការសុខភាពពិភពលោកចាត់ទុកវិធានការចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជាជាគំរូដល់ពិភពលោក

ភ្នំពេញ៖ នាយករដ្ឋប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសុខភាពពិភពលោក លោក Takeshi Kasai បានអបអរសាទរចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាច្រើនលាននាក់។ លោកបានចាត់ទុកគំរូនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជាគឺជាគំរូមួយសម្រាប់ពិភពលោក។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ លោក Takeshi Kasai កត់សម្គាល់ចំណុចពិសេស៣ របស់កម្ពុជាក្នុងពេលដែលពិភពលោកមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង ការតាមដាន វិភាគឆ្លើយតប ចែករំលែកបទពិសោធន៍ និងការទទួលកាប៉ាល់ Westerdam ដែលបានបង្ហាញថារដ្ឋាភិបាលកម្ពុជាបានគិតគូរជាខ្លាំងដល់អាយុជីវិតរបស់មនុស្សគ្រប់រូប។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានឱ្យអ្នកយកព័ត៌មានដឹងថា៖ «ពេលនោះ មានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមិនមានកន្លែងចូលចត។ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចិត្តផងដែរ។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជន ដែលជាប់នៅលើកប៉ាល់នាពេលនោះ»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការមើលឃើញរបស់អង្គការសុខភាពពិភពលោកលើវិធានការរបស់កម្ពុជា។ សម្ដេចបានជម្រាបទៅកាន់លោក Takeshi Kasai វិញថាភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជាគឺជាការដែលមានយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការចាក់ជូនពលរដ្ឋដែលសម្ដេចប្រាប់ថាជា «អភិក្រម» ផ្ការីក។ ចំពោះការសម្រេចឱ្យកប៉ាល់ Wester dam ចូលកម្ពុជាគឺកើតចេញពីទឹកចិត្តមនុស្សធម៌សុទ្ធសាធដែលកម្ពុជាមិនអាចឈរមើលមនុស្សនៅក្នុងកប៉ាល់ត្រូវស្លាប់ដោយសារអត់មានទឹក អស់ស្បៀងនោះទេ។

គិតរហូតមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋបានជាង ៩៤ភាគរយហើយក្នុងចំណោមពលរដ្ឋដែលមានចំនួនជាង ១៦លាននាក់។

កម្ពុជាក៏ត្រូវបានអង្គការសុខាភាពពិភពលោកចាត់ទុកថាជាប្រទេសតូចតែមានបេះដូងធំក្រោយពីបានអនុញ្ញាតឱ្យនាវា MS Westerdam ដែលផ្ទុកមនុស្សជាង ២ពាន់នាក់ចូលចតក្រោយពីប្រទេសជាច្រើនបដិសេធមិនឱ្យចូលដោយបារម្ភពីជំងឺកូវីដ-១៩។ ក្នុងគេហទំព័ររបស់អង្គការសុខភាពពិភពលោក ថ្ងៃទី២០ ខែមិថុនា បានចុះថា៖ «ការឆ្លើយតបរបស់កម្ពុជាចំពោះវិបត្តិ MS Westerdam បង្ហាញថាប្រទេសដែលមានធនធានតិចអាចរួមចំណែកដល់សន្តិសុខសុខភាពពិភពលោក។ វាអាចទទួលយកវិធីសាស្រ្តមនុស្សធម៌ក្នុងវិបត្តិសុខភាពសាធារណៈ និងផ្តល់ការឆ្លើយតបដោយមានការសម្របសម្រួល ទោះបីជាមានភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមស្មុគស្មាញក៏ដោយ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក