ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការកូរ៉េមួយគ្រោងផ្ដល់ថវិកា១លានដុល្លារសម្រាប់គាំទ្រដល់វិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ អង្គការស្ដារលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ (Ri Korea) គ្រោងផ្ដល់ថវិកា១លានដុល្លារសម្រាប់អនុវត្តន៍គម្រោងស្ដីពីការធ្វើឱ្យប្រើឡើងនូវសេវាស្ដារលទ្ធភាពពលកម្មប្រកបដោយលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ គម្រោងនេះនឹងត្រូវអនុវត្តន៍រួមគ្នាជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាដែលមានរយៈពេល៣ឆ្នាំ។

ក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា តំណាងអង្គការស្ដាលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ (RI Korea) លោកស្រី Myunghwa Yoo បានលើកឡើងថា គម្រោងរបស់ RI Korea នៅកម្ពុជាបានដំណើរការរួចហើយក្នុងរយៈពេល 3 កន្លងមក ប៉ុន្តែអង្គការក៏មានបំណងចង់ធ្វើការជាមួយ DAC នាពេលអនាគតផងដែរ។ . លោកស្រីបានពន្យល់ថា RI Korea ចាប់អារម្មណ៍ក្នុងការជួយ និងផ្តល់ការអប់រំដល់បុគ្គលិកពេទ្យនៅកម្ពុជា ដើម្បីដឹកនាំពួកគេក្នុងវិស័យស្តារនីតិសម្បទា ខណៈដែលកម្ពុជាបច្ចុប្បន្នកំពុងខ្វះខាតអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលក្នុងវិស័យនេះ។

សកម្មភាពនានានៃការអនុវត្តគម្រោងនេះរួមមានផ្សព្វផ្សាយណែនាំបុគ្គលិកពេទ្យនៅកម្ពុជាឱ្យយល់អំពីពិការភាព និងពន្យល់ពួកគេពីរបៀបផ្ដល់សេវាសម្រាប់ជនមានពិការភាពនៅពេលពួកគេមកមន្ទីរពេទ្យ កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពេទ្យជាដៃគូរដើម្បីសម្រួលការលំបាកជូនជនមានពិការភាព ផ្ដល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅតាមភូមិដើម្បីរៀបចំទិន្និន័យពិការភាពក្នុងតំបន់ច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា។

គោលដៅមួយទៀតគឺលើកកម្ពស់ការយល់ដឹងពីពិការភាព តាមរយៈការផ្សព្វផ្សាយ ដូចជាការធ្វើវីដេអូដើម្បីបង្ហាញ និងពន្យល់ប្រជាពលរដ្ឋនូវកត្តាដែលគួរយល់ដឹងអំពីពិការភាព ក៏ដូចជាចុះផ្សព្វផ្សាយនៅតាមវិទ្យាល័យផងដែរក្នុងគោលបំណង «ផ្លាស់ប្ដូរផ្នត់គំនិតរបស់គ្រូបង្រៀននៅក្នុងវិទ្យាល័យ និងឱ្យពួកគាត់យល់បន្ថែមអំពីសិស្សដែលមានពិការភាព»។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះតំណាងរបស់ RI Korea ហើយថា លោកនឹងពិនិត្យលើកិច្ចព្រមព្រៀងជាមួយអង្គការឱ្យលម្អិត និងឆ្លើយត្រលប់វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកក៏បានស្នើផងដែរនូវទិដ្ឋភាពសក្តានុពលមួយផ្សេងទៀតចំពោះកិច្ចសហប្រតិបត្តិការដែលផ្តោតលើភាពងាយស្រួលបន្ថែមទៀត ដោយសារគម្រោងដែលស្នើឡើងដោយ RI Korea គឺផ្តោតជាចម្បងលើការស្តារនីតិសម្បទា។ លោកបានមានប្រសាសន៍ថា ប្រទេសកូរ៉េគឺជាប្រទេសមួយដែលមានហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាទំនើប ជាពិសេសផ្នែកមធ្យោបាយងាយស្រួល ដូច្នេះលោកនឹងពេញចិត្តប្រសិនបើ RI Korea នឹងពិចារណាចាប់ផ្តើមគម្រោងសាកល្បងតូចមួយនៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមបញ្ចូលពិការភាព និងការផ្តល់នូវបច្ចេកវិទ្យាថ្មីៗដល់ជនពិការ ជាពិសេសបញ្ហាពិការភាពទាក់ទងនឹងភ្នែក គឺជាបញ្ហាដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមកុមារ និងយុវជន ដោយសារការរីកសាយនៃទូរសព្ទទំនើប ថេប្លេត និងឧបករណ៍អេក្រង់ផ្សេងៗ។ ក្រុមដែលងាយរងគ្រោះមួយទៀតដែលគាត់បានលើកឡើងគឺមនុស្សចាស់ដែលប្រឈមនឹងបញ្ហានៃការចល័តកើនឡើង និងកង្វះហេដ្ឋារចនាសម្ព័ន្ធ ឬឧបករណ៍សម្រាប់ផ្គត់ផ្គង់ពួកគេ។

លោកបានសង្កត់ធ្ងន់ថា៖ «វាមិនត្រឹមតែជាការស្តារឡើងវិញ ដែលមានសារៈសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអភិវឌ្ឍន៍ និងការផ្តល់ឧបករណ៍ជំនួយ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អលទ្ធភាពប្រើប្រាស់ផងដែរ»។

លោកថា កម្ពុជាមានមជ្ឈមណ្ឌលស្តារនីតិសម្បទាចំនួន១១ ដោយមានគម្រោងមជ្ឈមណ្ឌលស្តារនីតិសម្បទាធំមួយគឺមជ្ឈមណ្ឌលជនពិការដែលបច្ចុប្បន្នកំពុងសាងសង់។ ជាចុងក្រោយលោកបានអញ្ជើញលោកស្រី Myunghwa Yoo មកទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតបលោកស្រី Myunghwa Yoo បាននិយាយថា លោកស្រីគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍ទីមួយនៃខែសីហា ដោយសង្ឃឹមថាជាមួយនឹងនាយកមជ្ឈមណ្ឌលស្តារនីតិសម្បទាជាតិ និងមជ្ឈមណ្ឌលកុមារជាតិនៃប្រទេសកូរ៉េ ហើយកំពុងទន្ទឹងរង់ចាំពិភាក្សាបន្ថែមអំពីព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការនៃគម្រោងនេះ រួមជាមួយនឹងក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ចផងដែរ។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពវិជ្ជមាន ដោយលោករដ្ឋលេខាធិការ ឯម ច័ន្ទមករា យល់ព្រមយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចសហការរវាង RI Korea និង DAC ដោយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង ហើយអង្គការ RI Korea ក៏យល់ព្រមធ្វើការឆ្ពោះទៅរកការធ្វើឱ្យគម្រោងនេះទទួលបានជោគជ័យផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក