ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាថាអ្នកជំនាញសិទ្ធិមនុស្ស UN កំពុងបង្ហាញពីកម្សោយនៃការយល់ដឹងរបស់ខ្លួន

ស្វីស៖ ស្ថានបេសកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធនូវសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន ៣រូប ដែលធ្វើឱ្យមតិសាធារណជន យល់ច្រលំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា។ ស្ថានបេសកកម្មកម្ពុជាចាត់ទុកថាការអត្ថាធិប្បាយខុសឆ្គងទាំងនេះកំពុងបង្ហាញពីកម្សោយនៃការយល់ដឹងរបស់អ្នករាយការណ៍អង្គការពិភពលោកមួយនេះលើនីតិវិធីតុលាការ។

នៅថ្ងៃនេះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចំនួន ៣នាក់ដែលរួមមានលោក Vitit Muntarbhorn លោក Clément Nyaletsossi Voule និងលោក Diego García-Sayán បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់នូវដំណើរការផ្លូវច្បាប់ដែលធ្វើឡើងប្រឆាំងនឹងអ្នកនយោបាយប្រឆាំងនៅកម្ពុជា បន្ទាប់ពីជនជាប់ចោទយ៉ាងតិច ៤៣ នាក់ត្រូវបានកាត់ទោសនៅក្នុងការកាត់ក្តីដ៏ធំលើកទីបី ក្រោមបទចោទប្រកាន់ពីបទឃុបឃិត និងញុះញង់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ប្រាំបីឆ្នាំ។ ពួកគេទាំង៣បានលើកឡើងថាមានជនជាប់ចោទជាច្រើននាក់ត្រូវបានបដិសេធក្នុងការរួមក្នុងអង្គសវនាការ មានការរំលោភលើគោលការណ៍សន្មត់នៃភាពគ្មានទោស ពន្យាពេលនៃការឃុំខ្លួនខុសនឹងច្បាប់ជាតិ កង្វះភស្ភុតាងជាដើម។

ពួកគេលើកឡើងថា៖ «ផ្អែកលើហេតុផលទាំងនេះ រដ្ឋាភិបាលត្រូវបានជំរុញឱ្យពិនិត្យឡើងវិញនូវការផ្តន្ទាទោសទាំងនេះ និងករណីស្រដៀងគ្នាដែលមិនទាន់សម្រេចទាំងអស់ ហើយដើម្បីធានាឱ្យមានការកាត់ក្តីនាពេលខាងមុខរបស់តុលាការដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិ»

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន បានច្រានចោលការលើកឡើងទាំងនេះ និងជារឿងដែលគួរឱ្យសោកស្ដាយដែលខ្លួនមានឈ្មោះជាអ្នកជំនាញតែពុំបានវាយតម្លៃព័ត៌មានដែលបានទទួលឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។

លោកបានបកស្រាយថាការអនុវត្តសិទ្ធិសម្រាប់ពលរដ្ឋគឺត្រូវបានធានាដល់ពលរដ្ឋគ្រប់រូបតាមរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋគ្រប់រូបត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នាមិនថាអ្នកគាំទ្រគណបក្សកាន់អំណាច ឬអ្នកគាំទ្រគណបក្សប្រឆាំងនោះទេ។ លោកបានបកស្រាយបន្ថែមថាអ្នកជំនាញអង្គការសហប្រជាជាតិទាំងនោះបានទទួលព័ត៌មានខុស មិនបានពិនិត្យហ្មត់ចត់ធ្វើឱ្យបកស្រាយនិងវាយតម្លៃខុសលើសវនាការ លើសពីនេះការចោទប្រកាន់ថាជនជាប់ចោទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការដោយផ្ទាល់ និងពុំទទួលបានឯកសារសំណុំរភងទាំងស្រុង គឺជាការចោទប្រកាន់ដែលគ្មានការពិត និងកំពុងបង្ហាញឱ្យកាន់តែច្បាស់ថា «អ្នកជំនាញទាំងនោះ ហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈ ចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជាតែម្ដង»

ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជា ទទួចដល់អ្នករាយការណ៍ពិសេសទាំងបីរូបខាងលើខិតខំយកចិត្តទុកដាក់ ចំពោះសេចក្ដីថ្លែងការណ៍របស់រដ្ឋជាសមាជិកដែលទាមទារឱ្យអ្នករាយការណ៍ពីសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

បើតាមស្ថានបេសកកម្ម៖ «ឯករាជ្យភាពះរបស់អ្នកជំនាញសិទ្ធិមនុស្ស ពុំអាចកាត់ផ្ដាច់ចេញពីទំនួលខុសត្រូវឡើយ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក