
កម្ពុជាប្រជុំរៀបចំសំណើចូលក្នុងអនុសញ្ញាស្ដីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម
ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសំណើសុំកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពី «ជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម»។
កិច្ចប្រជុំធ្វើឡើងរួមគ្នារវាងក្រសួងរ៉ែ និងថាមពល ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
អនុសញ្ញាស្តីពីជំនួយនៅក្នុងករណីនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម ត្រូវបានអនុម័តក្នុងឆ្នាំ១៩៨៦ បន្ទាប់ពីឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរ Chernobyl ដោយបានកំណត់ក្របខ័ណ្ឌអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋភាគី និងជាមួយទីភ្នាក់ងារថាមពលរនុយក្លេអ៊ែរអន្តរជាតិ ដើម្បីជួយសម្រួលដល់ជំនួយ និងការគាំទ្រភ្លាមៗនៅក្នុងព្រឹត្តិការណ៍នេះ។
គ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មតម្រូវឱ្យរដ្ឋជូនដំណឹងដល់ទីភ្នាក់ងារថាមពលរនុយក្លេអ៊ែរអន្តរជាតិដើម្បីទទួលការគាំទ្រពី អ្នកជំនាញ ឧបករណ៍ និងសម្ភារៈសម្រាប់ផ្តល់ជំនួយ៕