ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រសិតពិសេសប្រធានអាស៊ានចេញដំណើរជាលើកទី២ទៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រសិតពិសេសប្រធានអាស៊ានស្ដីពីកិច្ចការមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើដំណើរជាលើកទី២ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីពិនិត្យតាមដានការអនុវត្តន៍កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលយោធាប្រទេសនេះជាមួយអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះ។

ក្រសួងការបរទេសឱ្យដឹងថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

គួររំលឹកដែរថា ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាលើកទី១ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ដែលកាលនោះលោកបានប្រសាសន៍ថាជា ទស្សនកិច្ចស្វែងយល់ ពីសភាពការបច្ចុប្បន្ន និងស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្តាប់សំណូមពររបស់ភាគីមីយ៉ាន់ម៉ា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាលើកទី១ លោកបានវាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកលើកនេះគឺទទួលបានលទ្ធផលល្អគួរសម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក