កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងព្រមានពីស្ថានភាពភ្លៀងនៅកម្ពុជាដែលកើតចេញពីព្យុះទី៣នៅសមុទ្រចិនខាងត្បូង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានពីស្ថានភាពភ្លៀងធ្លាក់នៅកម្ពុជាដែលមានពីតិច ទៅច្រើន លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅក្នុងប្រទេសកម្ពុជាដែលថាជាឥទ្ធិបពលដែលកើតចេញពីព្យុះទី៣នៅសមុទ្រចិនខាងត្បូង។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធមួយនៅសមុទ្រចិនខាងត្បូង។

ក្រសួងបញ្ជាក់ថា៖ «សម្ពាធនេះនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ»

ស្ថានភាពនេះនឹងធ្វើឱ្យខេត្តនានានៅកម្ពុជាមានសីតុណ្ហភាពពី២៤ ដល់ ៣៦អង្សារសេ រួមទាំងមានភ្លៀងពីតិចទៅច្រើន នឹងមានបង្កផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់តាមតំបន់ខ្លះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក