ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០ករណីថ្មី (ឆ្លងថ្មីសហគមន៍៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈគ្មាននាក់ជាសះស្បើយ និងគ្មាននាក់ស្លាប់ថ្មី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៧២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,២០៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២២១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៦៧ករណី(ជាប្រភេទអូមីក្រុង) ៕