ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ប្រកាសថាគ្មានការបែកចែកកាតវ៉ាក់សាំងដែលចាក់ដោយទាហាន ឬពេទ្យទៀតទេ

ភ្នំពេញ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋគ្រប់រូបដែលមានគម្លាត៣ខែពីការចាក់វ៉ាក់សាំងកូវីដ-១៩ លើមុនអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ទាំងដូសជំរុញទី៣ ទី៤ និងទី៥។ លោកស្រីបញ្ជាក់ថាពលរដ្ឋអាចទៅចាក់វ៉ាក់សាំងបាននៅតាមទីតាំងចាក់វ៉ាក់សាំង និងមណ្ឌលសុខភាព ដោយគ្មានការបែងចែកអ្នកដែលចាក់វ៉ាក់សាំងដោយទាហាន ឬក្រុមគ្រូពេទ្យទៀតទេ។ 

ក្នុងសារសំឡេងនៅយប់ថ្ងៃអង្គារ៍ ទី២៨ ខែមិថុនានេះ លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ថា វ៉ាក់សាំងដូសជំរុញជួយរក្សាបាននូវភាពរឹងមាំ ភាពស៊ាំរបស់បុគ្គលក៏ដូចជាជួយរក្សាបាននូវភាពស៊ាំរបស់សហគមន៍ដើម្បីបញ្ជៀសនូវលទ្ធភាពនៃការផ្ទុះចេញឡើងវិញនៃជំងឺកូវីដ-១៩។ លោកស្រីថាការមិនទទួលយកវ៉ាក់សាំងដូសជំរុញនឹងធ្វើឱ្យភាពស៊ាំរបស់សរីរាង្គកាយនឹងធ្លាក់ចុះនៅពេលដែលទុកគម្លាតនៃការចាក់យូរពេក។ 

លោកស្រីថា៖ «នៅពេលដែលបងប្អូនទុកគម្លាតនេះវាយូរពេក មានន័យថាក្រោយពីការចាក់ហើយមានរយៈពេល៣ខែឡើងគឺ ភាពស៊ាំក្នុងសរីរាង្គនឹងចុះជាបណ្ដើរៗ ហើយវានឹងចុះអស់តែម្ដងនៅក្នុងរយៈពេល៦ ទៅ៨ខែ ដូច្នេះបានជាមានតម្រូវការចាំបាច់ក្នុងការផ្ដល់វ៉ាក់សាំងដូសជំរុញនេះចាប់ពី៣ខែឡើងទៅដើម្បីរក្សាបាននូវលំនឹងក៏ដូចជារក្សាបាននូវភាពររឹង អង្គទីគររបស់សរីរាង្គរបស់យើងម្ចាក់ដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេកាត់បន្ថយជាអតិប្បរមាននៅអត្រាដេកពេទ្យ ឬស្លាប់ដោយជំងឺកូវីដ-១៩»។

លោកស្រីអំពាវនាវដល់ពលរដ្ឋកុំមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងដោយថា វ៉ាក់សាំងដែលចាក់នៅកម្ពុជាសុទ្ធតែជាវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងសុវត្ថិភាពដល់ពលរដ្ឋ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅយប់ថ្ងៃទី២៨ ខែមិថុនានេះថា កម្ពុជាបានរកឃើញសារជាថ្មីនៃជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ និងបានស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក