ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលជំរុញឱ្យអាជ្ញាធរមូលដ្ឋានកៀរគរប្រជាពលរដ្ឋតាមភូមិមកចាក់ដូសទី៣ ឱ្យគ្រប់ៗគ្នា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានចេញសេចក្ដីណែនាំឱ្យអាជ្ញាធរមូលដ្ឋានកៀរគរប្រជាពលរដ្ឋតាមភូមិមកចាក់ដូសទី៣ ឱ្យគ្រប់ៗគ្នា។

នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃអង្គារ៍ ទី២៨ ខែមិថុនានេះ លោកស្រី ឱ វណ្ណឌីន បានណែនាំមួយទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមស្រុក/ក្រុង/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធ្វើការកៀរគរប្រជាពលរដ្ឋតាមភូមិ ឃុំនីមួយៗ និងចាត់ចែងពង្រាយក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមភូមិ ឃុំ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងតាមដាន ជំរុញ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនដែលបានចាក់ និងមិនបានចាក់វ៉ាក់សាំងដូសទី៣ (ជាប្រភេទណា កម្មករ កសិករ ឬក្រុមណា) ដើម្បីចាត់ចែងការចុះចាក់ផ្ទាល់ដល់ទីតាំងកំណត់ជាក់លាក់ ដោយពង្រាយក្រុមគ្រូពេទ្យដល់ភូមិ ឃុំ រួមទាំងជំរុញការផ្តល់សេវាចាក់វ៉ាក់សាំងនេះទាំងថ្ងៃសៅរ៍, ថ្ងៃអាទិត្យ និងថ្ងៃបុណ្យនានា។

បន្ថែមពីនេះ រដ្ឋបាលរាជធានី-ខេត្ត បន្តការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមគោលដៅសំខាន់ៗ មានដូចជារោងចក្រ-សហគ្រាស សាលារៀន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ផ្សារ កម្មករសំណង់ អ្នកបម្រើតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការប្រមូលផ្តុំ។ល។) ដោយជំរុញឲ្យមានកិច្ចសហការពីម្ចាស់ទីតាំងទាំងនេះ និងបន្តអប់រំប្រជាជននៅតាមមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់នៃការមកទទួលយកការចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យមានកំណើនឡើង បន្តរក្សាភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍បានរឹងមាំ ធានានិរន្តរភាពនៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិក្នុងការរស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មី។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃខែមិថុនា ឆ្នាំ២០២២ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៩៤,២៦% ហើយធៀបនឹងប្រជាជនសរុប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក