កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ |

BREAKING NEWS: ផ្ទុះជំងឺកូវីដ-១៩សារជាថ្មីនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ការពារសុខភាពផ្ទាល់ខ្លួន ក្រោយប្រកាសពីការរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ។ សម្ដេចស្នើឱ្យពលរដ្ឋមានវិធានការហ្មត់ចត់ដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។ 

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញជាបន្តបន្ទាប់នូវអ្នកកើតជំងឺកូវីដ-១៩ តាមរយៈម៉ាស៊ីន PCR ទាំងអ្នកនៅក្នុងប្រទេសដែលចង់ចេញទៅក្រៅ និងអ្នកមកពីក្រៅប្រទេស។ សម្ដេចបន្ថែមថាក្រៅពីនេះក៏រកឃើញវិជ្ជមានឡើងវិញលើការធ្វើតេស្ត្ររហ័សដល់ពលរដ្ឋមួយចំនួនផងដែរ។ 

សម្ដេចបានបញ្ជាដល់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់ឆ្លើយតបដើម្បីបញ្ជៀសនូវការរាលដាលធ្ងន់ធ្ងរដល់សង្គម។

សម្ដេចតេជោថា៖ «ជម្រាបជូនបងប្អូនជនរួមជាតិថា! វា(កូវីដ-១៩) ចាប់ផ្ដើមកើតឡើងវិញ ហើយវាឆ្លងទាំងម៉ាស៊ីនធំ ទាំងការធ្វើតេស្តរហ័សបានចាប់ផ្ដើមឃើញមាននូវច្រើនកន្លែងរួចទៅហើយ»។

សម្ដេចតេជោបានអំពាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងដូសជំរុញត្រូវខិតខំទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ជាមួយនឹងការអនុវត្តនវិធានការសុវត្តិភាព ៣ការពារ ៣កុំ។  

សម្ដេចបានព្រមានពីការដែលអាចធ្វើឱ្យប្រទេសវិលត្រលប់ទៅក្នុងស្ថានភាពដ៏អាក្រក់ឡើងវិញប្រសិនជាគ្មានវិធានការទប់ស្កាត់ទាន់នោះ។ 

កម្ពុជាបានប្រកាសរកមិនឃើញជំងឺកូវីដ-១៩ រយៈពេលជាង៥០ថ្ងៃហើយ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក