ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រេសិតពិសេសប្រធានអាស៊ាននឹងដឹកនាំគណៈប្រតិភូទៅមីយ៉ាន់ម៉ាជាលើកទី២ នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។

បើតាមសេចក្តីប្រកាសប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញអមដំណើរដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន លោក ឯកផាប់ ផាន់ថាវង់ និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។

ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

គួររំលឹកដែរថា ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាលើកទី១ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ដែលកាលនោះលោកបានប្រសាសន៍ថាជា ទស្សនកិច្ចស្វែងយល់ ពីសភាពការបច្ចុប្បន្ន និងស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្តាប់សំណូមពររបស់ភាគីមីយ៉ាន់ម៉ា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាលើកទី១ លោកបានវាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកលើកនេះគឺទទួលបានលទ្ធផលល្អគួរសម។

គ្រានោះលោកបានបញ្ជាក់ថាដែរថា លោកបានជួបជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពលោកឧត្តមសេនីយ៍ យ៉ា ព្យេ ផងដែរ។

ជាពិសេស លោកបានជួបជាមួយនឹងលោក កូកូ ជី ជាឥស្សរជនក្រុមយុវជនបដិវត្តដ៍ ហើយគាត់បានផ្តល់នូវមតិល្អៗជាច្រើន ព្រោះថាគាត់ស្គាល់ភាគីមីយ៉ាន់ម៉ា ទាំងសងខាង ពោលគឺស្គាល់ទាំងខាងយោធា និងស្គាល់ទាំងខាងស៊ីវិល ដូច្នេះគាត់ផ្តល់ចំណេះដឹង និងយោបល់ល្អៗសម្រាប់ការងារទៅមុខទៀត។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលយោធានមីយ៉ាន់ម៉ាបាន បង្ហាញនូវការគោរព កូសង់ស៊ីសអាស៊ាន កុងសង់ស៊ីសចំនួន៣ ដែលកំពុងដំណើរអនុវត្តន៍នោះរួមមាន ការបញ្ចប់អំពើរហិង្សារ ការចែកជំនួយមនុស្សធម៌ និងការចាប់ផ្តើមកិច្ចសន្ទនាខាងនយោបាយ។

គួរបញ្ជាក់ថា កុងសង់ស៊ីស ៥ចំណុចដែលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី។ កុងសង់ស៊ីស៥ចំណុច រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក