ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានបក្សហ៊្វុនស៊ិនប៉ិចជូនផ្កាអបអរសាទរខួប៧១ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានដឹកនាំគណបក្សប្រតិភូគណបក្សទៅចូលរួមអបអរខួប៧១នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែមិថុនានេះ នឹងបានជូនបាច់ផ្កាអបអរដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

ខួប៧១ឆ្នាំនៃការបង្កើតគណបក្សប្រជាជនធ្វើឡើងនៅស្នាក់ការកណ្ដាលគណបក្សនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិក សមាជិកា រាប់ពាន់នាក់ និងមានការចូលរួមពីអង្គទូតសំខាន់ៗ ព្រមទាំងគណបក្សនយោបាយចំនួន ២ នៅកម្ពុជាគឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកសិករ និងបានជូនផ្កាអបអរសាទរដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីនេះគេឃើញប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាននាំយកបាច់ផ្កាមកជូនសម្ដេចតេជោ ហ៊ុន សែន និងរួមទាំងមានស្រោមសំបុត្រភ្ជាប់មកជាមួយផងដែរ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ថាការទៅចូលរួមនិងអបអរសាទរខួបបង្កើតបក្សប្រជាជនដោយអង្គម្ចាស់ នរោត្តម ចក្រាវុធ គឺចង់បង្ហាញពីទំនាក់ទំនងជាតិសាសន៍ខ្មែរតែមួយ និងជាទំនាក់ទំនងប្រពៃណីរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាទៅហើយ។ លោកថានេះពុំមានអ្វីចម្លែកនោះទេ។

លោកបានឱ្យដឹងថាសំបុត្រដែលបានជូនប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន មានអត្ថន័យស្ដីពីការចូលរួមអបអររបស់គណបក្សហ៊្វុនស៊ិនប៉ិចចំពោះការបង្កើតគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានរំលេចនូវទំនាក់ទំនងល្អរវាងគណបក្សទាំងពីរផងដែរដែលមានគោលដៅថែរក្សានូវចំណងមិត្តភាព សន្ដិសុខ និងរបបរាជានិយមនៅកម្ពុជា។

លោកថា៖ «យើងដឹងហើយថាគណបក្សទាំងពីរនេះគឺជាគណបក្សដ៏ចាស់ទុំដែលបានរួមចំណែកដ៏ធំធេងក្នុងការស្រោចស្រង់ជាតិ។ ជាពិសេសនាំមកវិញនូវសុខសន្ដិភាពដូចសព្វថ្ងៃ»

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា យល់ថានេះជារឿងល្អដែលបង្ហាញមិត្តភាពជាខ្មែរ ទោះបីជាគណបក្សទាំងពីរប្រកួតប្រជែងគ្នាលើឆាកនយោបាយក៏ដោយ តែនៅក្រៅឆាកគឺជាឈាមខ្មែរតែមួយ។ លោកយល់ថានេះគឺជាគំរូល្អដល់គណបក្សដទៃដើម្បីកសាងសង្គមជាតិមួយដែលមានការរួបរួម។

លោកថា៖ «បើយើងនិយាយពីការប្រកួតប្រជែងគ្នាគឺគេប្រកួតប្រជែងគ្នាតែការបោះឆ្នោតទេ នៅពេលមានពិធីអបអរសាទរគឺគេអាចទៅរម្លឹកគ្នាទៅវិញទៅមកខ្ញុំយល់ថាមិនទាស់ខុសអីទេ! វាជារឿងល្អយើងអាចនិយាយថាវាជារឿងល្អមួយសម្រាប់សុដុមនីយកម្មមួយក្នុងសង្គមយើងកុំឱ្យប្រកាប់ប្រចាក់គ្នាគ្រប់កាលៈទេសៈ ពេលប្រកួតប្រជែងគ្នាយើងប្រកួតប្រជែងក្នុងពេលបោះឆ្នោត ពេលក្រោយការបោះឆ្នោតមកយើងត្រូវតែរួបរួមគ្នាដើម្បីកិច្ចការសម្រាប់ប្រទេសជាតិ ឱ្យតែកិច្ចសហការ ឬការអបអរសាទរនេះគឺមានភាពស្មោះត្រង់»

ថ្លែងក្នុងខួប ៧១ឆ្នាំនៃការបង្កើតគណបក្សប្រជាជននៅព្រឹកថ្ងៃអង្គារ៍នេះប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជនបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្ដាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គមដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចក៏ជាគណបក្សដែលចំណាស់មួយនៅកម្ពជាផងដែរ។ គណបក្សនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨១ ជាគណបក្សធ្លាប់បានការគាំទ្រច្រើនពីប្រជាពលរដ្ឋតាំងពីសម័យសង្គមរាស្ត្រនិយម និងក្រោយពីកម្ពុជាបានក្លាយជារាជាណាចក្រឡើងវិញក្នុងឆ្នាំ១៩៩៣។ គណបក្សនេះធ្លាប់ជាដៃគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ ទោះជាយ៉ាងណាដោយសារការបែកបាក់ផ្ទៃក្នុងបក្សបានធ្វើឱ្យគណបក្សដែលជាគូរប្រកួតប្រជែងធំរបស់គណបក្សប្រជាជនមួយនេះបាត់បង់ការគាំទ្រជាបន្តបន្ទាប់។ ទទួលបាន ៤៣អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ឈ្នះបាន ២៦អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ និង២អាសនៈនៅឆ្នាំ២០០៨ ក្រោយមកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៨ចុងក្រោយគឺមិនទទួលបានអាសនៈណាមួយនោះទេ។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សរាជានិយមមួយនេះបានប្រកាសបន្តសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាក្នុងបំណងចូលរួមកសាងប្រទេសជាតិ ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីដើម្បីបម្រើផលប្រយោជន៍ប្រជារាស្ត្រ និងប្រទេសជាតិ ជាពិសេសលើកស្ទួយជីវភាពប្រជារាស្ត្រ និងបន្តរក្សានិរន្តភាពនៃរបបរាជានិយមនិងព្រះរាជបល្ល័ង្ក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក